Thursday, June 16, 2022

តើណាពី យូសុហ្វ (អ) បានកាត់យល់សប្តិ ឲ្យមិត្ដរួមមន្ទីរឃុំឃាំងទាំងពីររបស់គាត់ យ៉ាងណា ?...

 


ចម្លើយ


وَدَخَلَ مَعَهُ السِّجْنَ فَتَيَانِ ۖ قَالَ أَحَدُهُمَا إِنِّي أَرَانِي أَعْصِرُ خَمْرًا ۖ وَقَالَ الْآخَرُ إِنِّي أَرَانِي أَحْمِلُ فَوْقَ رَأْسِي خُبْزًا تَأْكُلُ الطَّيْرُ مِنْهُ ۖ نَبِّئْنَا بِتَأْوِيلِهِ ۖ إِنَّا نَرَاكَ مِنَ الْمُحْسِنِينَ

[سورة يوسف(36)]


        ហើយយុវជនពីរនាក់បានចូលទៅក្នុងមន្ទីរឃុំឃាំងជា  មួយគេ(យូសុហ្វ)។ ម្នាក់ក្នុងចំណោមពួកគេទាំងពីរបាននិយាយថាៈ តាមពិតខ្ញុំសុបិនឃើញខ្ញុំកំពុងច្របាច់(ទំពាំងបាយជូរ)ធ្វើជាស្រា ហើយម្នាក់ទៀតបាននិយាយថាៈ តាមពិតខ្ញុំសុបិនឃើញខ្ញុំកំពុង ទូលនំបុ័ងលើក្បាលរបស់ខ្ញុំដែលសត្វកំពុងចឹកនំបុ័ងងនោះ។ សូមអ្នក ប្រាប់ពួកយើងអំពីអត្ថន័យរបស់វាផងចុះ។ ពិតប្រាកដណាស់ ពួក យើងឃើញថាៈ អ្នកគឺជាមនុស្សល្អម្នាក់។


يَا صَاحِبَيِ السِّجْنِ أَمَّا أَحَدُكُمَا فَيَسْقِي رَبَّهُ خَمْرًا ۖ وَأَمَّا الْآخَرُ فَيُصْلَبُ فَتَأْكُلُ الطَّيْرُ مِنْ رَأْسِهِ ۚ قُضِيَ الْأَمْرُ الَّذِي فِيهِ تَسْتَفْتِيَانِ

[سورة يوسف(41)]


ឱមិត្ដរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! រីឯម្នាក់នៃអ្នក ទាំងពីរគឺនឹងចាក់ស្រាឱ្យចៅហ្វាយប្រុសរបស់គេ រីឯម្នាក់ទៀតត្រូវ គេចងឆ្កាង ហើយមានសត្វមកចឹកស៊ីក្បាលរបស់គេ។ រឿងរ៉ាវដែល ត្រូវបានគេវិនិច្ឆ័យនេះ វាទាក់ទងទៅនឹងអ្វីដែលអ្នកទាំងពីរសួរ។



No comments:

Post a Comment

គីយ៉ាម៉ាត់

  តើ ថ្ងៃគីយ៉ាម៉ាត់ ជាថ្ងៃអ្វី?.... តើថ្ងៃគីយ៉ាម៉ាត់ មិនបានកំណត់ សញ្ញាជាក់លាក់ទេឬ?. តើអ្នកដែលមិនជឿលើ ថ្ងៃគីយ៉ាម៉ាត់ តើនឹងទទួល លទ្ធផលបែបណា?.....