ចម្លើយ
وَتِلْكَ الْأَمْثَالُ نَضْرِبُهَا لِلنَّاسِ ۖ وَمَا يَعْقِلُهَا إِلَّا الْعَالِمُونَ
[سورة العنكبوت(43)]
ហើយការប្រៀបធៀបទាំងនោះ យើងបានលើកវាឡើង ជាឧទាហរណ៍សម្រាប់មនុស្សលោក។ ហើយគ្មាននរណាអាចយល់ ពីវាក្រៅពីអ្នកដែលចេះដឹងនោះឡើយ។
وَلَقَدْ ضَرَبْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ ۚ وَلَئِنْ جِئْتَهُمْ بِآيَةٍ لَيَقُولَنَّ الَّذِينَ كَفَرُوا إِنْ أَنْتُمْ إِلَّا مُبْطِلُونَ
[سورة الروم(58)]
ហើយជាការពិតណាស់ យើងបានលើកគ្រប់ឧទាហរណ៍ សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ។ តែប្រសិនបើអ្នក (មូហាំម៉ាត់)បាននាំភស្ដុតាងណាមួយដល់ពួកគេ ពួកដែលបានប្រឆាំង ពិតជានិយាយថាៈ ពួកអ្នកមិនមែនជាអ្វីក្រៅពីពួកដែល បោកប្រាស់នោះឡើយ។
وَلَقَدْ ضَرَبْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ لَعَلَّهُمْ يَتَذَكَّرُونَ
[سورة الزمر(27)]
ហើយជាការពិតណាស់ យើងបានលើកគ្រប់ឧទាហរណ៍ សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ សង្ឃឹមថាពួកគេនឹង យកធ្វើជាមេរៀន។
لَوْ أَنْزَلْنَا هَٰذَا الْقُرْآنَ عَلَىٰ جَبَلٍ لَرَأَيْتَهُ خَاشِعًا مُتَصَدِّعًا مِنْ خَشْيَةِ اللَّهِ ۚ وَتِلْكَ الْأَمْثَالُ نَضْرِبُهَا لِلنَّاسِ لَعَلَّهُمْ يَتَفَكَّرُونَ
[سورة الحشر(21)]
ប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះទៅលើភ្នំណាមួយ អ្នកពិតជានឹងឃើញភ្នំនោះឱនលំទោនរហូតដល់បែកជាបំណែក ដោយសារខ្លាចអល់ឡោះ។ ឧទាហណ៍ទាំងនោះយើងលើកឡើង សម្រាប់មនុស្សលោក សង្ឃឹមថាពួកគេត្រិះរិះពិចារណា។
No comments:
Post a Comment