ចម្លើយ
وَنَادَىٰ فِرْعَوْنُ فِي قَوْمِهِ قَالَ يَا قَوْمِ أَلَيْسَ لِي مُلْكُ مِصْرَ وَهَٰذِهِ الْأَنْهَارُ تَجْرِي مِنْ تَحْتِي ۖ أَفَلَا تُبْصِرُونَ
أَمْ أَنَا خَيْرٌ مِنْ هَٰذَا الَّذِي هُوَ مَهِينٌ وَلَا يَكَادُ يُبِينُ
فَلَوْلَا أُلْقِيَ عَلَيْهِ أَسْوِرَةٌ مِنْ ذَهَبٍ أَوْ جَاءَ مَعَهُ الْمَلَائِكَةُ مُقْتَرِنِينَ
فَاسْتَخَفَّ قَوْمَهُ فَأَطَاعُوهُ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ
[سورة الزخرف(54-51)]
ហើយហ្វៀរអោនបានអំពាវនាវទៅកាន់ក្រុមរបស់គេ ដោយនិយាយថាៈ ឱក្រុមរបស់យើង! តើអាណាចក្រអេហ្ស៊ីប ដោយមានទនេ្លហូរពីក្រោមវិមានរបស់យើងទាំងនេះមិនមែនជា កម្មសិទ្ធិរបស់យើងទេឬ? តើពួកអ្នកមិនឃើញទេឬ? [អាយ៉ះទី(51)]
ផ្ទុយទៅវិញ ខ្ញុំជាមនុស្សប្រសើរជាងមនុស្សនេះ(មូសា) ដែលគេជាមនុស្សថោកទាបនិងនិយាយមិនសូវច្បាស់លាស់។ [អាយ៉ះទី(52)]
ដូចេ្នះ ហេតុអ្វីបានជាគេមិនត្រូវបំពាក់កងដៃអំពីមាស ឬ ម៉ាឡាអ៊ីកាត់មិនរួមដំណើរមកជាមួយគេ ? [អាយ៉ះទី(53)]
ពេលនោះគេ(ហ្វៀរអោន)បានបំភិតបំភ័យក្រុមរបស់គេ ដូចេ្នះពួកគេក៏ប្រតិបត្ដិតាមគេ។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុម មួយដែលប្រាសចាកពីការប្រតិបត្ដិតាមអល់ឡោះ ។ [អាយ៉ះទី(54)]
No comments:
Post a Comment