ចម្លើយ
ذَٰلِكَ الْكِتَابُ لَا رَيْبَ ۛ فِيهِ ۛ هُدًى لِلْمُتَّقِينَ
[سورة البقرة(2)]
នេះគឺជាគម្ពីរ(គួរអាន)ដែលគ្មានការសង្ស័យឡើយនៅ ក្នុងវា។ វាគឺជាការចង្អុលបង្ហាញចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
وَعِنْدَهُ مَفَاتِحُ الْغَيْبِ لَا يَعْلَمُهَا إِلَّا هُوَ ۚ وَيَعْلَمُ مَا فِي الْبَرِّ وَالْبَحْرِ ۚ وَمَا تَسْقُطُ مِنْ وَرَقَةٍ إِلَّا يَعْلَمُهَا وَلَا حَبَّةٍ فِي ظُلُمَاتِ الْأَرْضِ وَلَا رَطْبٍ وَلَا يَابِسٍ إِلَّا فِي كِتَابٍ مُبِينٍ
[سورة الأنعام(59)]
ហើយកូនសោទាំងឡាយនៃប្រការអាថ៌កំបាំងស្ថិតនៅនឹង ទ្រង់ ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងនូវ អ្វីដែលមាននៅលើគោក និងមាននៅក្នុងសមុទ្រ។ រាល់ស្លឹកឈើ មួយសន្លឹកដែលជ្រុះនោះ សុទ្ធតែទ្រង់ដឹងទាំងអស់ ហើយគ្រាប់ដែល នៅក្នុងភាពងងឹតនៃដី និងអ្វីដែលសើម ហើយនិងអ្វីដែលស្ងួតនោះ សុទ្ធតែត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់។
وَهَٰذَا كِتَابٌ أَنْزَلْنَاهُ مُبَارَكٌ فَاتَّبِعُوهُ وَاتَّقُوا لَعَلَّكُمْ تُرْحَمُونَ
أَنْ تَقُولُوا إِنَّمَا أُنْزِلَ الْكِتَابُ عَلَىٰ طَائِفَتَيْنِ مِنْ قَبْلِنَا وَإِنْ كُنَّا عَنْ دِرَاسَتِهِمْ لَغَافِلِينَ .
أَوْ تَقُولُوا لَوْ أَنَّا أُنْزِلَ عَلَيْنَا الْكِتَابُ لَكُنَّا أَهْدَىٰ مِنْهُمْ ۚ فَقَدْ جَاءَكُمْ بَيِّنَةٌ مِنْ رَبِّكُمْ وَهُدًى وَرَحْمَةٌ ۚ فَمَنْ أَظْلَمُ مِمَّنْ كَذَّبَ بِآيَاتِ اللَّهِ وَصَدَفَ عَنْهَا ۗ سَنَجْزِي الَّذِينَ يَصْدِفُونَ عَنْ آيَاتِنَا سُوءَ الْعَذَابِ بِمَا كَانُوا يَصْدِفُونَ.
[سورة الأنعام(157-155)]
នេះជាគម្ពីរ(គួរអាន)ដ៏ពិសិដ្ឋដែលយើងបានបញ្ចុះវា (ឱ្យមូហាំម៉ាត់) ដូចេ្នះចូរពួកអ្នកប្រតិបត្ដិតាមវា និងកោតខ្លាច អល់ឡោះចុះ សង្ឃឹមថាពួកអ្នកនឹងត្រូវគេអាណិតស្រឡាញ់។ [អាយ៉ះទី (155)]
ដើម្បីកុំឱ្យពួកអ្នក(ពួកមូស្ហរីគីន)និយាយថាៈ ពិត ប្រាកដណាស់ គម្ពីរត្រូវបានគេ(អល់ឡោះ)បញ្ចុះឱ្យតែមនុស្សពីរ ក្រុម(យ៉ាហ៊ូទី និងណាសរ៉នី)មុនពួកយើងប៉ុណ្ណោះ។ ហើយពួក យើងពិតជាមិនចេះអំពីការសូត្រគម្ពីររបស់ពួកគេឡើយ។ [អាយ៉ះទី (156)]
-ឬដើម្បីកុំឱ្យពួកអ្នកនិយាយថាៈ ប្រសិនបើគេបានបញ្ចុះគម្ពីរមកឱ្យពួកយើង ប្រាកដជាពួកយើងទទួលបានការចង្អុលបង្ហាញ ជាងពួកគេ(ពួកយ៉ាហ៊ូទី និងណាសរ៉នី)។ ហើយជាការពិតណាស់ ភស្ដុតាងដ៏ជាក់ច្បាស់និងការចង្អុលបង្ហាញ ហើយនិងការអាណិត ស្រឡាញ់ពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នក។ ដូចេ្នះតើអ្នក ណាដែលអយុត្ដិធម៌ជាងអ្នកដែលបានបដិសេធនឹងបណ្ដាភស្ដុតាង របស់អល់ឡោះ និងបែរចេញពីវានោះ? យើងនឹងតបស្នងចំពោះ ពួកដែលបែរចេញពីបណ្ដាភស្ដុតាងរបស់យើងនោះនូវទារុណកម្ម ដ៏អាក្រក់ ដោយសារតែការបែរចេញរបស់ពួកគេ។
وَلَقَدْ يَسَّرْنَا الْقُرْآنَ لِلذِّكْرِ فَهَلْ مِنْ مُدَّكِرٍ
[سورة القمر(17)]
ហើយពិតប្រាកដណាស់ យើងបានធ្វើឱ្យគម្ពីរគួរអានមាន ការងាយស្រួលសម្រាប់ការចងចាំ។ ដូចេ្នះ តើមានអ្នកដែលយកធ្វើ ជាមេរៀនដែរឬទេ?
وَلَقَدْ جِئْنَاهُمْ بِكِتَابٍ فَصَّلْنَاهُ عَلَىٰ عِلْمٍ هُدًى وَرَحْمَةً لِقَوْمٍ يُؤْمِنُونَ
[سورة الأعراف(52)]
ហើយជាការពិតណាស់ យើងបាននាំមកឱ្យពួកគេនូវគម្ពីរ (គួរអាន)ដែលយើងបានពន្យល់វាយ៉ាងច្បាស់ ដោយចំណេះដឹងជា ការចង្អុលបង្ហាញ និងជាការអាណិតស្រឡាញ់ចំពោះក្រុមដែលមាន ជំនឿ។
وَمَا كَانَ هَٰذَا الْقُرْآنُ أَنْ يُفْتَرَىٰ مِنْ دُونِ اللَّهِ وَلَٰكِنْ تَصْدِيقَ الَّذِي بَيْنَ يَدَيْهِ وَتَفْصِيلَ الْكِتَابِ لَا رَيْبَ فِيهِ مِنْ رَبِّ الْعَالَمِينَ
[سورة يونس(37)]
ហើយគម្ពីរគួរអាននេះមិនអាចត្រូវគេបង្កើតផេ្សងពី អល់ឡោះបានឡើយ ប៉ុន្ដែវាបញ្ជាក់ពីអ្វីដែលមានពីមុនវា ហើយវា (គម្ពីរគួរអាន)អធិប្បាយបញ្ជាក់ពីក្បួនច្បាប់ដោយគ្មានការមន្ទិល សង្ស័យក្នុងវា(ដែលបញ្ចុះ)មកពីម្ចាស់នៃពិភពទាំងអស់។
وَمَا تَكُونُ فِي شَأْنٍ وَمَا تَتْلُو مِنْهُ مِنْ قُرْآنٍ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ ۚ وَمَا يَعْزُبُ عَنْ رَبِّكَ مِنْ مِثْقَالِ ذَرَّةٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ وَلَا أَصْغَرَ مِنْ ذَٰلِكَ وَلَا أَكْبَرَ إِلَّا فِي كِتَابٍ مُبِينٍ
[سورة يونس(61)]
ហើយអ្នកមិនធ្វើការងារ និងមិនសូត្រខ្លះៗអំពីគម្ពីរ គួរអាន ហើយពួកអ្នកមិនធ្វើកិច្ចការអ្វីក៏ដោយ ក៏យើងនៅតែធ្វើ ជាសាក្សីដល់ពួកអ្នកនៅពេលដែលពួកអ្នកធ្វើវាដែរ។ គ្មានអ្វីលាក់ បាំងនឹងម្ចាស់របស់អ្នកឡើយសូម្បីតែវត្ថុដ៏តូចបំផុតនៅលើផែនដី និងនៅលើមេឃ ហើយក៏មិនអាចលាក់បាំងបានដែរ សូម្បីតែវត្ថុ ដែលតូចឬធំជាងនេះ លើកលែងតែមាននៅក្នុងគម្ពីរ(ឡាវហុល- ម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។
هَٰذَا ذِكْرٌ ۚ وَإِنَّ لِلْمُتَّقِينَ لَحُسْنَ مَآبٍ
[سورة ص(49)]
នេះហើយគឺជាការរំលឹក(គម្ពីរគួរអាន)។ ហើយពិត ប្រាកដណាស់ សម្រាប់បណ្ដាអ្នកដែលកោតខ្លាច គឺមានកន្លែងវិល ត្រឡប់ដ៏ល្អប្រសើរ។
وَقَالَ الَّذِينَ كَفَرُوا لَا تَأْتِينَا السَّاعَةُ ۖ قُلْ بَلَىٰ وَرَبِّي لَتَأْتِيَنَّكُمْ عَالِمِ الْغَيْبِ ۖ لَا يَعْزُبُ عَنْهُ مِثْقَالُ ذَرَّةٍ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ وَلَا أَصْغَرُ مِنْ ذَٰلِكَ وَلَا أَكْبَرُ إِلَّا فِي كِتَابٍ مُبِينٍ
[سورة سبإ(3)]
ហើយពួកដែលប្រឆាំងបាននិយាយថាៈ ថ្ងៃបរលោកមិនអាច កើតឡើងចំពោះពួកយើងឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ មិនដូច្នោះទេ! ខ្ញុំសូមស្បថនឹងម្ចាស់របស់ខ្ញុំដែលជាអ្នកដឹងពីអាថ៌កំបាំងថា វាពិតជានឹងកើតឡើងចំពោះពួកអ្នកជាមិនខាន។ វាគ្មាន កំបាំងពីទ្រង់ឡើយ សូម្បីតែវត្ថុដែលមានទម្ងន់តូចនៅលើមេឃ ជាច្រើនជាន់ និងនៅលើផែនដីក៏ដោយ ហើយក៏គ្មានវត្ថុដែលតូច ឬធំជាងនោះក្រៅពីមាន(ការកត់ត្រា)នៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់ដែរ។
وَكُلًّا نَقُصُّ عَلَيْكَ مِنْ أَنْبَاءِ الرُّسُلِ مَا نُثَبِّتُ بِهِ فُؤَادَكَ ۚ وَجَاءَكَ فِي هَٰذِهِ الْحَقُّ وَمَوْعِظَةٌ وَذِكْرَىٰ لِلْمُؤْمِنِينَ
[سورة هود(120)]
ហើយគ្រប់រឿងទាំងអស់ដែលយើងនិទានប្រាប់អ្នក (មូហាំម៉ាត់)អំំពីដំណឹងរបស់បណ្ដាអ្នកនាំសារ គឺដើម្បីយើងនឹង ពង្រឹងចិត្ដរបស់អ្នកតាមរយៈវា។ ហើយរឿងពិតនៅក្នុង(ជំពូក គម្ពីរគួរអាន)នេះបានមកដល់អ្នក និងជាដំបូន្មាន ហើយនិងជាការ ក្រើនរំលឹកមួយសម្រាប់អ្នកដែលមានជំនឿទាំងអស់។
نَحْنُ نَقُصُّ عَلَيْكَ أَحْسَنَ الْقَصَصِ بِمَا أَوْحَيْنَا إِلَيْكَ هَٰذَا الْقُرْآنَ وَإِنْ كُنْتَ مِنْ قَبْلِهِ لَمِنَ الْغَافِلِينَ
[سورة يوسف(3)]
យើងនិទានរឿងមួយដែលល្អជាងគេក្នុងចំណោមរឿង ប្រវត្ដិសាស្ដ្រទាំងឡាយនូវអ្វីដែលយើងបានផ្ដល់វ៉ាហ៊ីដល់អ្នក (មូហាំម៉ាត់)តាមរយៈគម្ពីរគួរអាននេះឱ្យអ្នកស្ដាប់។ ហើយ ពីមុននេះអ្នកពិតជាស្ថិតក្នុងចំណោមអ្នកដែលមិនដឹងអ្វីសោះ។
وَنُنَزِّلُ مِنَ الْقُرْآنِ مَا هُوَ شِفَاءٌ وَرَحْمَةٌ لِلْمُؤْمِنِينَ ۙ وَلَا يَزِيدُ الظَّالِمِينَ إِلَّا خَسَارًا
[سورة الإسراء(82)]
ហើយយើងបញ្ចុះ(ឱ្យអ្នក)អំពីគម្ពីរគួរអានដែលវាជាការ ព្យាបាល ហើយជាការប្រោសប្រណីសម្រាប់បណ្ដាអ្នកដែលមាន ជំនឿ ហើយទ្រង់មិនបន្ថែមឱ្យពួកដែលបំពានក្រៅពីការខាតបង់ នោះឡើយ។
قُلْ لَئِنِ اجْتَمَعَتِ الْإِنْسُ وَالْجِنُّ عَلَىٰ أَنْ يَأْتُوا بِمِثْلِ هَٰذَا الْقُرْآنِ لَا يَأْتُونَ بِمِثْلِهِ وَلَوْ كَانَ بَعْضُهُمْ لِبَعْضٍ ظَهِيرًا.
وَلَقَدْ صَرَّفْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِنْ كُلِّ مَثَلٍ فَأَبَىٰ أَكْثَرُ النَّاسِ إِلَّا كُفُورًا .
[سورة الإسراء(88-89)]
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើមនុស្សលោក និងជិនបានរួមគ្នាដើម្បីចងក្រងឱ្យដូចនឹងគម្ពីរគួរអាននេះ គឺពួកគេ មិនអាចចងក្រងឱ្យដូចនឹងវាបានឡើយ ទោះបីជាពួកគេបានជួយគ្នា ទៅវិញទៅមកក៏ដោយ។
[អាយ៉ះទី (89)]
ហើយជាការពិត យើងបានបញ្ជាក់ចំពោះមនុស្សលោក នៅក្នុងគម្ពីរគួរអាននេះនូវគ្រប់ឧទាហណ៍ ក៏ប៉ុន្ដែមនុស្សលោក ភាគច្រើនមិនទទួលយកការពិតក្រៅពីការប្រឆាំងឡើយ។ [អាយ៉ះទី (89)]
وَبِالْحَقِّ أَنْزَلْنَاهُ وَبِالْحَقِّ نَزَلَ ۗ وَمَا أَرْسَلْنَاكَ إِلَّا مُبَشِّرًا وَنَذِيرًا. .۱۰۵.
وَقُرْآنًا فَرَقْنَاهُ لِتَقْرَأَهُ عَلَى النَّاسِ عَلَىٰ مُكْثٍ وَنَزَّلْنَاهُ تَنْزِيلًا. ۱۰۶
[سورة الإسراء(105-106)]
ហើយយើងបានបញ្ចុះវា(គម្ពីរគួរអាន)យ៉ាងពិតប្រាកដ ហើយវាបានចុះមកដោយនាំរឿងពិត។ ហើយយើងមិនបានបញ្ជូន អ្នក(មូហាំម៉ាត់)មកក្រៅពីជាអ្នកផ្ដល់ដំណឹងរីករាយ និងជាអ្នក ដាស់តឿនព្រមាន(ដល់មនុស្សលោក)នោះឡើយ។ [អាយ៉ះទី (105)]
ហើយ(យើងបានបញ្ចុះឱ្យអ្នក)នូវគម្ពីរគួរអានដែល យើងបានបញ្ជាក់វា(ជាផ្នែកៗ)ដើម្បីអ្នកនឹងសូត្រវាឱ្យមនុស្ស លោកស្ដាប់ទៅតាមអន្ដរវេលា(តាមសាច់រឿងរបស់វា)។ ហើយ យើងបានបញ្ចុះវាបនិ្ដចម្ដងៗ(ក្នុងរយៈពេលម្ភៃបីឆ្នាំ) ។ [អាយ៉ះទី (106)]
وَمَا مِنْ غَائِبَةٍ فِي السَّمَاءِ وَالْأَرْضِ إِلَّا فِي كِتَابٍ مُبِينٍ .
إِنَّ هَٰذَا الْقُرْآنَ يَقُصُّ عَلَىٰ بَنِي إِسْرَائِيلَ أَكْثَرَ الَّذِي هُمْ فِيهِ يَخْتَلِفُونَ .
وَإِنَّهُ لَهُدًى وَرَحْمَةٌ لِلْمُؤْمِنِينَ.
[سورة النمل(75-77)]
ហើយគ្មានទេអាថ៌កំបាំងនៅលើមេឃ និងផែនដី លើក លែងតែមាន(ការកត់ត្រា)នៅក្នុងគមី្ពរ(ឡាវហុលម៉ះហ្វ៊ូស)យ៉ាង ច្បាស់លាស់ ។. [អាយ៉ះទី (75)]
ពិតប្រាកដណាស់ គមី្ពរគួរអាននេះគឺវាបកស្រាយប្រាប់ដល់ អំបូរអ៊ីស្រាអែលនូវរឿងរ៉ាវជាច្រើនដែលពួកគេខ្វែងគំនិតគ្នាពីវា។
[អាយ៉ះទី (76)]
ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការចង្អុល បង្ហាញ និងជាក្ដីមេត្ដាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿ។ [អាយ៉ះទី (77)]
وَمَا هُوَ إِلَّا ذِكْرٌ لِلْعَالَمِينَ
[سورة القلم(52)]
ហើយគម្ពីរគួរអានគ្មានអ្វីក្រៅពីការរំលឹកដល់ពិភព ទាំងអស់នោះឡើយ។
وَإِنَّهُ لَتَذْكِرَةٌ لِلْمُتَّقِينَ
[سورة الحاقة(48)]
ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការរំលឹក ដល់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
كَلَّا إِنَّهُ تَذْكِرَةٌ
[سورة المدثر(54)]
ទេ! ពិតប្រាកដណាស់ គម្ពីរគួរអានគឺជាការរំលឹក។
وَالْأَرْضِ ذَاتِ الصَّدْعِ.
إِنَّهُ لَقَوْلٌ فَصْلٌ.
[سورة الطارق(12-13)]
និងផែនដីដែលមានការបេ្រះបែក(ដោយសាររុក្ខជាតិ លូតលាស់)។
[អាយ៉ះទី (12)]
ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាពាក្យពេចន៍ ដែលមានការបែងចែក(រវាងខុសនិងត្រូវ)។ [អាយ៉ះទី (13)]
No comments:
Post a Comment