Thursday, June 16, 2022

តើណាពីអ៊ីសា (អ) មាន معجزة អ្វីខ្លះ?....

 




ចម្លើយ


وَرَسُولًا إِلَىٰ بَنِي إِسْرَائِيلَ أَنِّي قَدْ جِئْتُكُمْ بِآيَةٍ مِنْ رَبِّكُمْ ۖ أَنِّي أَخْلُقُ لَكُمْ مِنَ الطِّينِ كَهَيْئَةِ الطَّيْرِ فَأَنْفُخُ فِيهِ فَيَكُونُ طَيْرًا بِإِذْنِ اللَّهِ ۖ وَأُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ وَأُحْيِي الْمَوْتَىٰ بِإِذْنِ اللَّهِ ۖ وَأُنَبِّئُكُمْ بِمَا تَأْكُلُونَ وَمَا تَدَّخِرُونَ فِي بُيُوتِكُمْ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ


    [سورة آل عمران(49)]



ហើយតែងតាំងគេជាអ្នកនាំសារម្នាក់ទៅកាន់អំបូរអ៊ីស្រាអែល(ដោយឱ្យគេពោលថា) ពិតប្រាកដណាស់ ខ្ញុំបាននាំមកឱ្យ ពួកអ្នកនូវមុជីហ្សាត់ពីម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ ខ្ញុំ អាចធ្វើឱ្យពួកអ្នកឃើញអំពីដីឥដ្ឋដូចជារូបសត្វស្លាប ហើយខ្ញុំក៏ផ្លុំ ចូលទៅក្នុងវា ពេលនោះវាក៏ក្លាយជាសត្វពិតប្រាកដភ្លាម ដោយ មានការអនុញ្ញាតរបស់អល់ឡោះ។ ហើយខ្ញុំអាចព្យាបាលជនពិការ ភ្នែកពីកំណើតនិងឃ្លង់ ហើយខ្ញុំក៏អាចប្រោសសពឱ្យរស់ឡើងវិញ បានដែរ ដោយការអនុញ្ញាតរបស់អល់ឡោះ។ ហើយខ្ញុំអាចប្រាប់ ពួកអ្នកនូវចំណីដែលពួកអ្នកបរិភោគ និងចំណីដែលពួកអ្នកត្រូវស្ដុក ទុកនៅក្នុងលំនៅដ្ឋានរបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាភស្ដុតាងសម្រាប់ពួកអ្នក បើពួកអ្នកជាអ្នកមានជំនឿ។



إِذْ قَالَ اللَّهُ يَا عِيسَى ابْنَ مَرْيَمَ اذْكُرْ نِعْمَتِي عَلَيْكَ وَعَلَىٰ وَالِدَتِكَ إِذْ أَيَّدْتُكَ بِرُوحِ الْقُدُسِ تُكَلِّمُ النَّاسَ فِي الْمَهْدِ وَكَهْلًا ۖ وَإِذْ عَلَّمْتُكَ الْكِتَابَ وَالْحِكْمَةَ وَالتَّوْرَاةَ وَالْإِنْجِيلَ ۖ وَإِذْ تَخْلُقُ مِنَ الطِّينِ كَهَيْئَةِ الطَّيْرِ بِإِذْنِي فَتَنْفُخُ فِيهَا فَتَكُونُ طَيْرًا بِإِذْنِي ۖ وَتُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ بِإِذْنِي ۖ وَإِذْ تُخْرِجُ الْمَوْتَىٰ بِإِذْنِي ۖ وَإِذْ كَفَفْتُ بَنِي إِسْرَائِيلَ عَنْكَ إِذْ جِئْتَهُمْ بِالْبَيِّنَاتِ فَقَالَ الَّذِينَ كَفَرُوا مِنْهُمْ إِنْ هَٰذَا إِلَّا سِحْرٌ مُبِينٌ.

    [سورة المائدة(110)]



(ចូរចងចាំ)នៅពេលដែលអល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ! ចូរអ្នកចងចាំនៀកម៉ាត់របស់យើងដែលបាន ប្រទានឱ្យអ្នកនិងម្តាយរបស់អ្នក ខណៈដែលយើងបានជួយពង្រឹង អ្នកតាមរយៈជីព្រីល ដោយឱ្យអ្នកចេះនិយាយទៅកាន់មនុស្សលោក តាំងពីពេលនៅក្នុងអង្រឹង(ទារក)និងពេលអ្នកមានវ័យចំណាស់។ ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្រៀនអ្នកនូវការ សរសេរ និងភាពឆ្លាតវៃ និងគម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល។ ហើយ (ចូរចងចាំ)នៅពេលដែលអ្នកសូនដីឥដ្ឋទៅជារូបសត្វស្លាប គឺដោយ ការអនុញ្ញាតរបស់យើង បន្ទាប់មកអ្នកក៏ផ្លុំវា ពេលនោះវាក៏ក្លាយជា សត្វពិតប្រាកដភ្លាមដោយការអនុញ្ញាតរបស់យើង។ ហើយអ្នកអាច ព្យាបាលជនពិការភ្នែកពីកំណើតនិងរោគឃ្លង់ដោយការអនុញ្ញាត របស់យើង។ ហើយ(ចូរចងចាំ)នៅពេលដែលអ្នកប្រោសអ្នកស្លាប់ ចេញពីផ្នូរដោយការអនុញ្ញាតរបស់យើង។ ហើយ(ចូរចងចាំ)នៅ ពេលដែលយើងបានរារាំងអំបូរអ៊ីស្រាអែលពី(ការសម្លាប់)អ្នកនៅ ពេលដែលអ្នកបាននាំមកឱ្យពួកគេនូវមុជីហ្សាត់ជាច្រើនយ៉ាងច្បាស់ លាស់។ ពេលនោះពួកដែលគ្មានជំនឿក្នុងចំណោមពួកគេបែរជា និយាយថាៈ នេះពុំមែនអ្វីក្រៅពីមន្តអាគមឡើយ។ 





No comments:

Post a Comment

គីយ៉ាម៉ាត់

  តើ ថ្ងៃគីយ៉ាម៉ាត់ ជាថ្ងៃអ្វី?.... តើថ្ងៃគីយ៉ាម៉ាត់ មិនបានកំណត់ សញ្ញាជាក់លាក់ទេឬ?. តើអ្នកដែលមិនជឿលើ ថ្ងៃគីយ៉ាម៉ាត់ តើនឹងទទួល លទ្ធផលបែបណា?.....