Monday, June 13, 2022

តើអ្នកណាដែលបដិសេធ អំពី អាយ៉ាត់ៗ នៃអាល់ គួរអាន?

 


ចម្លើយ


وَلَقَدْ أَنْزَلْنَا إِلَيْكَ آيَاتٍ بَيِّنَاتٍ ۖ وَمَا يَكْفُرُ بِهَا إِلَّا الْفَاسِقُونَ

    [سورة البقرة(99)]


ហើយពិតប្រាកដណាស់ យើងបានបញ្ជុះឱ្យអ្នក(មូហាំម៉ាត់)នូវភស្ដុតាងដ៏ច្បាស់លាស់ជាច្រើន។ហើយគ្មានអ្នកដែលបដិសេធនឹងភស្ដុតាងទាំងនេះទេលើកលែងតែពួកដែលប្រឆាំង នឹងបទបញ្ជា របស់អល់ឡោះប៉ុណ្ណោះ។



وَلَوْ تَرَىٰ إِذْ وُقِفُوا عَلَى النَّارِ فَقَالُوا يَا لَيْتَنَا نُرَدُّ وَلَا نُكَذِّبَ بِآيَاتِ رَبِّنَا وَنَكُونَ مِنَ الْمُؤْمِنِينَ


    [سورة الأنعام(27)]


ហើយប្រសិនបើអ្នកមើលឃើញពេលដែលពួកគេត្រូវបាន គេឱ្យឈរនៅមុខនរក ពួកគេនឹងនិយាយថាៈ អនិច្ចាអ្វីម្លេះ! ប្រសិន បើពួកយើងត្រូវគេឱ្យវិលត្រឡប់ទៅ(លោកិយ)វិញ ពួកយើងនឹង មិនបដិសេធនឹងអាយ៉ាត់ៗនៃម្ចាស់របស់ពួកយើងឡើយ ហើយពួក យើងនឹងស្ថិតនៅក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿ។


وَالَّذِينَ كَذَّبُوا بِآيَاتِنَا صُمٌّ وَبُكْمٌ فِي الظُّلُمَاتِ ۗ مَنْ يَشَإِ اللَّهُ يُضْلِلْهُ وَمَنْ يَشَأْ يَجْعَلْهُ عَلَىٰ صِرَاطٍ مُسْتَقِيمٍ

    [سورة الأنعام(39)]



ហើយពួកដែលបានបដិសេធនឹងភស្តុតាងនានារបស់យើង គឺជាពួកថ្លង់ និងពួកគ ដែលស្ថិត នៅក្នុងភាពងងឹតបំផុត។ អ្នកណា ដែល អល់ឡោះ មានចេតនា(ឱ្យវងេ្វង) ប្រាកដ ជាទ្រង់នឹងធ្វើឱ្យគេ វងេ្វង ហើយ បើអ្នកណា ដែលទ្រង់មានចេតនា(ចង្អុលបង្ហាញវិញ) ប្រាកដជាទ្រង់នឹងធ្វើឱ្យគេស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។


وَالَّذِينَ كَذَّبُوا بِآيَاتِنَا يَمَسُّهُمُ الْعَذَابُ بِمَا كَانُوا يَفْسُقُونَ

    [سورة الأنعام(49)]


រីឯពួកដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់ យើងវិញ ទារុណកម្មនឹងធ្លាក់ទៅលើពួកគេ ដោយ សារតែអ្វីដែលពួកគេធ្លាប់ បានល្មើស នឹងបទបញ្ជារបស់យើង។


وَمَنْ أَظْلَمُ مِمَّنْ ذُكِّرَ بِآيَاتِ رَبِّهِ فَأَعْرَضَ عَنْهَا وَنَسِيَ مَا قَدَّمَتْ يَدَاهُ ۚ إِنَّا جَعَلْنَا عَلَىٰ قُلُوبِهِمْ أَكِنَّةً أَنْ يَفْقَهُوهُ وَفِي آذَانِهِمْ وَقْرًا ۖ وَإِنْ تَدْعُهُمْ إِلَى الْهُدَىٰ فَلَنْ يَهْتَدُوا إِذًا أَبَدًا

    [سورة الكهف(57)]


ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលត្រូវបានគេ រំលឹកនូវភស្ដុតាងៗនៃម្ចាស់របស់គេ ហើយគេបែរជាងាកចេញពីវា ព្រមទាំងបានភេ្លចនូវអ្វីដែលគេបានប្រព្រឹត្ដកន្លងមកនោះ? ពិត ប្រាកដណាស់ យើងបានដាក់គំរបលើចិត្ដរបស់ពួកគេ ដើម្បីកុំឱ្យពួក គេយល់ដឹងពីវា(គម្ពីរគួរអាន)និងធ្វើឱ្យត្រចៀករបស់ពួកគេថ្លង់។ ហើយប្រសិនបើអ្នកអំពាវនាវពួកគេឱ្យទៅរកការចង្អុលបង្ហាញ មែននោះពួកគេនឹងមិនទទួលបានការចង្អុលបង្ហាញជាដាច់ខាត។


ذَٰلِكَ جَزَاؤُهُمْ جَهَنَّمُ بِمَا كَفَرُوا وَاتَّخَذُوا آيَاتِي وَرُسُلِي هُزُوًا

    [سورة الكهف(106)]


នរកជើហាន់ណាំនោះហើយគឺជាការតបស្នងរបស់ពួកគេ ដោយសារតែពួកគេបានប្រឆាំង និងបានយកភស្ដុតាង និងបណ្ដា អ្នកនាំសាររបស់យើងធ្វើជាការចំអកឡកឡឺយ។


إِنَّ جَهَنَّمَ كَانَتْ مِرْصَادًا (21)  لِلطَّاغِينَ مَآبًا (22)  لابِثِينَ فِيهَا أَحْقَابًا (23) لّا يَذُوقُونَ فِيهَا بَرْدًا وَلا شَرَابًا (24) إِلاَّ حَمِيمًا وَغَسَّاقًا (25) جَزَاء وِفَاقًا (26) إِنَّهُمْ كَانُوا لا يَرْجُونَ حِسَابًا(27)

وَكَذَّبُوا بِآيَاتِنَا كِذَّابًا (28) وَكُلَّ شَيْءٍ أَحْصَيْنَاهُ كِتَابًا (29) فَذُوقُوا فَلَن نَّزِيدَكُمْ إِلاَّ عَذَابًا (30)


ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀម។ [អាយ៉ះទី (21)]


ជាកន្លែងរស់នៅសម្រាប់ពួកដែលបំពាន។  [អាយ៉ះទី (22)]


ដោយពួកគេរស់នៅទីនោះជារៀងរហូត។ [អាយ៉ះទី (23)]


ពួកគេមិនដែលស្គាល់រសជាតិត្រជាក់នៅទីនោះឡើយ ហើយក៏គ្មាន ទឹកផឹកដែរ។    [អាយ៉ះទី (24)]


មានតែទឹកក្ដៅ និងខ្ទុះប៉ុណ្ណោះ   [អាយ៉ះទី (25)]


ជាការតបស្នងដ៏សមហេតុផលបំផុត។  [អាយ៉ះទី (26)]


ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលមិនសង្ឃឹមថានឹង ជួបការជំនុំជំរះឡើយ។    [អាយ៉ះទី (27)]


ថែមទាំងពួកគេបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង ទៀតផង។ [អាយ៉ះទី (28)]


ហើយអ្វីៗទាំងអស់យើងបានកត់ត្រាវាទុកនៅក្នុង សៀវភៅកំណត់ត្រា (ឡាវហុលម៉ះហ្វ៊ូស)រួចជាសេ្រច។    [អាយ៉ះទី (29)]


ដូចេ្នះ ចូរពួកអ្នកភ្លក្សចុះ ហើយយើងមិនបន្ថែមអ្វីឱ្យពួក អ្នកក្រៅពីទារុណកម្មឡើយ។    [អាយ៉ះទី    (30)]


وَمَا خَلَقْنَا السَّمَاءَ وَالْأَرْضَ وَمَا بَيْنَهُمَا لَاعِبِينَ   

[سورة الأنبياء(16)]

 

ហើយយើងមិនបានបង្កើតមេឃ និងផែនដី និងអ្វីៗដែល នៅចន្លោះវាទាំងពីរជាការលេងសើចនោះឡើយ។


إِنَّ الَّذِينَ لَا يُؤْمِنُونَ بِآيَاتِ اللَّهِ لَا يَهْدِيهِمُ اللَّهُ وَلَهُمْ عَذَابٌ أَلِيمٌ   

[سورة النحل(104)]


ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗ របស់អល់ឡោះនោះ គឺអល់ឡោះមិនចង្អុលបង្ហាញពួកគេឡើយ ហើយពួកគេនឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។


وَإِذَا وَقَعَ الْقَوْلُ عَلَيْهِمْ أَخْرَجْنَا لَهُمْ دَابَّةً مِنَ الْأَرْضِ تُكَلِّمُهُمْ أَنَّ النَّاسَ كَانُوا بِآيَاتِنَا لَا يُوقِنُونَ   

وَيَوْمَ نَحْشُرُ مِنْ كُلِّ أُمَّةٍ فَوْجًا مِمَّنْ يُكَذِّبُ بِآيَاتِنَا فَهُمْ يُوزَعُونَ

وَيَوْمَ نَحْشُرُ مِنْ كُلِّ أُمَّةٍ فَوْجًا مِمَّنْ يُكَذِّبُ بِآيَاتِنَا فَهُمْ يُوزَعُونَ


    [سورة النمل(82-84)]

 

ហើយនៅពេលដែលពាក្យសំដី(ទារុណកម្ម)ធ្លាក់លើពួកគេ យើងបានបពោ្ចញសម្រាប់ពួកគេនូវសត្វមួយដែលផុសចេញពីដី ដោយវានិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ មនុស្សលោក មិនបានជឿជាក់នឹងអាយ៉ាត់ៗរបស់យើងឡើយ។


ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងប្រមូលដាក់មួយ ក្រុមអំពីអ្នក ដែលបដិសេធនឹងអាយ៉ាត់ៗរបស់យើងពីគ្រប់ប្រជាជាតិ។ ហើយពួកគេត្រូវ គេ បែងចែកជាក្រុមៗ។


ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងប្រមូលដាក់មួយ ក្រុមអំពីអ្នកដែល បដិសេធនឹងអាយ៉ាត់ៗរបស់យើងពីគ្រប់ប្រជាជាតិ។ ហើយពួកគេត្រូវ គេបែង ចែកជាក្រុមៗ។


بَلْ هُوَ آيَاتٌ بَيِّنَاتٌ فِي صُدُورِ الَّذِينَ أُوتُوا الْعِلْمَ ۚ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا الظَّالِمُونَ


    [سورة العنكبوت(49)]


ផ្ទុយទៅវិញ វាគឺជាអាយ៉ាត់ៗយ៉ាង ច្បាស់លាស់ដែលមាន នៅក្នុងចិត្ដ របស់បណ្ដាអ្នកដែលគេផ្ដល់ចំណេះដឹងឱ្យ។ ហើយគ្មាន អ្នកណាម្នាក់ បដិសេធ នឹងអាយ៉ាត់ៗរបស់យើង ក្រៅពីពួកដែល បំពានឡើយ។















No comments:

Post a Comment

គីយ៉ាម៉ាត់

  តើ ថ្ងៃគីយ៉ាម៉ាត់ ជាថ្ងៃអ្វី?.... តើថ្ងៃគីយ៉ាម៉ាត់ មិនបានកំណត់ សញ្ញាជាក់លាក់ទេឬ?. តើអ្នកដែលមិនជឿលើ ថ្ងៃគីយ៉ាម៉ាត់ តើនឹងទទួល លទ្ធផលបែបណា?.....