Saturday, June 18, 2022

តើបណ្តាអ្នកដែលរស់នៅក្នុងឋាននរក បាននិយាយអ្វីខ្លះ ?...

 


ចម្លើយ


وَنَادَوْا يَا مَالِكُ لِيَقْضِ عَلَيْنَا رَبُّكَ ۖ قَالَ إِنَّكُمْ مَاكِثُونَ

[سورة الزخرف(77)]


ពួកគេបានស្រែកហៅថាៈ ឱម៉ាឡិក ! ចូរឱ្យម្ចាស់របស់ អ្នកយកជីវិតពួកយើងចុះ(ដើម្បីពួកយើងរួចផុតពីទារុណកម្មនេះ)។ ម៉ាឡិកបានតបវិញថាៈ ពិតប្រាកដណាស់ ពួកអ្នករស់នៅទីនេះជា រៀងរហូត។


وَقَالَ الَّذِينَ كَفَرُوا لَنْ نُؤْمِنَ بِهَٰذَا الْقُرْآنِ وَلَا بِالَّذِي بَيْنَ يَدَيْهِ ۗ وَلَوْ تَرَىٰ إِذِ الظَّالِمُونَ مَوْقُوفُونَ عِنْدَ رَبِّهِمْ يَرْجِعُ بَعْضُهُمْ إِلَىٰ بَعْضٍ الْقَوْلَ يَقُولُ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا لَوْلَا أَنْتُمْ لَكُنَّا مُؤْمِنِينَ  ۳۱


قَالَ الَّذِينَ اسْتَكْبَرُوا لِلَّذِينَ اسْتُضْعِفُوا أَنَحْنُ صَدَدْنَاكُمْ عَنِ الْهُدَىٰ بَعْدَ إِذْ جَاءَكُمْ ۖ بَلْ كُنْتُمْ مُجْرِمِينَ ۳۲


وَقَالَ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا بَلْ مَكْرُ اللَّيْلِ وَالنَّهَارِ إِذْ تَأْمُرُونَنَا أَنْ نَكْفُرَ بِاللَّهِ وَنَجْعَلَ لَهُ أَنْدَادًا ۚ وَأَسَرُّوا النَّدَامَةَ لَمَّا رَأَوُا الْعَذَابَ وَجَعَلْنَا الْأَغْلَالَ فِي أَعْنَاقِ الَّذِينَ كَفَرُوا ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا يَعْمَلُونَ ٣٣


[سورة سبإ(31-33)]


ហើយពួកដែលប្រឆាំងបាននិយាយថាៈ ពួកយើងមិនជឿ នឹងគម្ពីរគួរអាននេះជាដាច់ខាត។ ហើយក៏មិនជឿនឹងអ្វីដែលមាន ពីមុនវា(គម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល)ដែរ។ ហើយប្រសិនបើអ្នក ឃើញនៅពេលដែលពួកបំពានត្រូវបានគេរៀបឱ្យឈរនៅមុខម្ចាស់ របស់ពួកគេ ពួកគេនឹងស្ដីបន្ទោសគ្នាទៅវិញទៅមក ដោយពួកដែល ត្រូវគេជិះជាន់និយាយទៅកាន់ពួកដែលក្រអឺតក្រទម(ពួកមេដឹកនាំ)ថាៈ ប្រសិនបើគ្មានពួកអ្នក(ធ្វើឱ្យពួកយើងវងេ្វង)ទេនោះ ពួក យើងពិតជាក្លាយជាបណ្ដាអ្នកមានជំនឿជាមិនខាន។ [អាយ៉ះទី (31)]


ពួកដែលក្រអឺតក្រទមបាននិយាយទៅកាន់ពួកដែលត្រូវ គេជិះជាន់វិញថាៈ តើពួកយើងបានហាមឃាត់ពួកអ្នកពីការចង្អុល បង្ហាញក្រោយពេលដែលវាបានមកដល់ពួកអ្នកឬ? ផ្ទុយទៅវិញ ពួកអ្នកទេដែលជាពួកសាងបាបកម្មនោះ។ [អាយ៉ះទី (32)]


ពួកដែលត្រូវគេជិះជាន់បាននិយាយទៅកាន់ពួកក្រអឺត ក្រទមវិញថាៈ ផ្ទុយទៅវិញនោះជាឧបាយកលទាំងយប់ទាំងថ្ងៃនៅ ពេលពួកអ្នកបញ្ជាពួកយើងឱ្យប្រឆាំងនឹងអល់ឡោះ និងឱ្យពួកយើង ធ្វើស្ហ៊ីរិកចំពោះទ្រង់។ ហើយពួកគេទាំងពីរក្រុមមានការសោកស្ដាយ យ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញទារុណកម្ម។ ហើយយើង បានដាក់ច្រវាក់កពួកដែលបានប្រឆាំង។ ពួកគេមិនត្រូវគេតបស្នង ឡើយ លើកលែងតែអ្វីដែលពួកគេបានប្រព្រឹត្ដប៉ុណ្ណោះ។ [អាយ៉ះទី (33)




No comments:

Post a Comment

គីយ៉ាម៉ាត់

  តើ ថ្ងៃគីយ៉ាម៉ាត់ ជាថ្ងៃអ្វី?.... តើថ្ងៃគីយ៉ាម៉ាត់ មិនបានកំណត់ សញ្ញាជាក់លាក់ទេឬ?. តើអ្នកដែលមិនជឿលើ ថ្ងៃគីយ៉ាម៉ាត់ តើនឹងទទួល លទ្ធផលបែបណា?.....