ចម្លើយ
فَأَمَّا مَنْ طَغَى ۳۷
وَآثَرَ الْحَيَاةَ الدُّنْيَا ۳۸
فَإِنَّ الْجَحِيمَ هِيَ الْمَأْوَى ۳۹
وَأَمَّا مَنْ خَافَ مَقَامَ رَبِّهِ وَنَهَى النَّفْسَ عَنِ الْهَوَى ۴۰
فَإِنَّ الْجَنَّةَ هِيَ الْمَأْوَى ۴۱
[سورة النازعات(37-41)]
ចំណែកឯអ្នកណាដែលបានបំពាន [អាយ៉ះទី (37)]
និងស្រឡាញ់ចូលចិត្ដការរស់នៅក្នុងលោកិយ(ជាងថ្ងៃ បរលោក)នោះ [អាយ៉ះទី (38)]
ពិតប្រាកដណាស់ នរកជើហ៊ីមគឺជាទីលំនៅរបស់គេ។ [អាយ៉ះទី (39)]
រីឯអ្នកណាដែលកោតខ្លាចការឈរនៅចំពោះមុខម្ចាស់ របស់គេ និងបានហាមឃាត់ខ្លួនពីការភ្លើតភ្លើននោះ [អាយ៉ះទី (40)]
ពិតប្រាកដណាស់ ឋានសួគ៌គឺជាទីលំនៅរបស់គេ។ [អាយ៉ះទី (41)]
الْقَارِعَةُ ۱ مَا الْقَارِعَةُ (۲) وَمَا أَدْرَاكَ مَا الْقَارِعَةُ (۳) يَوْمَ يَكُونُ النَّاسُ كَالْفَرَاشِ الْمَبْثُوثِ (۴) وَتَكُونُ الْجِبَالُ كَالْعِهْنِ الْمَنْفُوشِ (۵) فَأَمَّا مَنْ ثَقُلَتْ مَوَازِينُهُ (۶) فَهُوَ فِي عِيشَةٍ رَاضِيَةٍ (۷) وَأَمَّا مَنْ خَفَّتْ مَوَازِينُهُ (۸) فَأُمُّهُ هَاوِيَةٌ (۹)
[سورة القارعة(1-9)]
អាល់ករីអះ។
តើអាល់ករីអះជាអ្វី ? [អាយ៉ះទី (2)]
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អាល់ករីអះជាអ្វីនោះ? [អាយ៉ះទី (3)]
គឺជាថ្ងៃដែលមនុស្សលោកប្រៀបដូចជាហ្វូងសត្វមេអំបៅ ដែលហើរប្រសេចប្រសាច។ [អាយ៉ះទី (4)]
ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើង។ [អាយ៉ះទី (5)]
ហើយរីឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេធ្ងន់(ខាងអំពើល្អ)នោះ។ [អាយ៉ះទី (6)]
គឺគេនឹងស្ថិតក្នុងការរស់នៅប្រកបដោយក្ដីពេញចិត្ដ(នៅ ក្នុងឋានសួគ៌)។ [អាយ៉ះទី (7)]
ហើយចំណែកឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេស្រាល (ខាងអំពើល្អ)នោះ។ [អាយ៉ះទី (8)]
ទីលំនៅរបស់គេគឺនរកហាវីយ៉ះ(រណ្ដៅនរកដ៏ជ្រៅ)។ [អាយ៉ះទី (9)]
No comments:
Post a Comment