ចម្លើយ
إِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَّهَ يُبَشِّرُكِ بِكَلِمَةٍ مِنْهُ اسْمُهُ الْمَسِيحُ عِيسَى ابْنُ مَرْيَمَ وَجِيهًا فِي الدُّنْيَا وَالْآخِرَةِ وَمِنَ الْمُقَرَّبِينَ ۴۵. وَيُكَلِّمُ النَّاسَ فِي الْمَهْدِ وَكَهْلًا وَمِنَ الصَّالِحِينَ ۴۶. قَالَتْ رَبِّ أَنَّىٰ يَكُونُ لِي وَلَدٌ وَلَمْ يَمْسَسْنِي بَشَرٌ ۖ قَالَ كَذَٰلِكِ اللَّهُ يَخْلُقُ مَا يَشَاءُ ۚ إِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُنْ فَيَكُونُ ۴۷
[سورة آل عمران(47-45)]
(ចូរចងចាំ)នៅពេលដែលម៉ាឡាអ៊ីកាត់បានពោលថាៈ ឱ ម៉ារយ៉ាំ! ពិតប្រាកដណាស់ អល់ឡោះផ្ដល់ដំណឹងរីករាយដល់អ្នក នូវបន្ទូលពីទ្រង់ឈ្មោះរបស់គេគឺអាល់ម៉ាសៀហអ៊ីសាកូនម៉ារយ៉ាំដែលល្បីល្បាញទាំងក្នុងលោកិយ និងថ្ងៃបរលោក និងជាអ្នកជំនិត ម្នាក់ក្នុងចំណោមអ្នកជំនិតទាំងឡាយរបស់អល់ឡោះ។ [អាយ៉ះទី (45)]
ហើយអ៊ីសានិយាយជាមួយមនុស្សលោកតាំងពីនៅក្នុង អង្រឹងនិងពេលពេញវ័យ និងជាអ្នកធ្វើល្អម្នាក់ក្នុងចំណោមអ្នកធ្វើ ល្អទាំងឡាយ។ [អាយ៉ះទី (46)]
ម៉ារយ៉ាំបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! តើឱ្យខ្ញុំមានកូន ដោយគ្មានបុរសណាមកប៉ះពាល់ខ្ញុំយ៉ាងដូចមេ្ដច? ម៉ាឡាអ៊ីកាត់បាន ឆ្លើយថាៈ ដូច្នោះហើយអល់ឡោះបង្កើតអ្វីតាមតែទ្រង់មានចេតនា។ នៅពេលដែលទ្រង់មានចេតនាសមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់ តែមានបន្ទូលទៅកាន់របស់នោះថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។ [អាយ៉ះទី (47)]
No comments:
Post a Comment