Thursday, June 16, 2022

តើរឿងរ៉ាវនៃ ការខ្វះភាពអត់ធ្មត់ របស់ ណាពីមូសា(អ)នោះ គឺអ្វីទៅ?....

 


ចម្លើយ


قَالَ إِنَّكَ لَنْ تَسْتَطِيعَ مَعِيَ صَبْرًا (67) وَكَيْفَ تَصْبِرُ عَلَى مَا لَمْ تُحِطْ بِهِ خُبْرًا (68) قَالَ سَتَجِدُنِي إِنْ شَاءَ اللَّهُ صَابِرًا وَلَا أَعْصِي لَكَ أَمْرًا (69) قَالَ فَإِنِ اتَّبَعْتَنِي فَلَا تَسْأَلْنِي عَنْ شَيْءٍ حَتَّى أُحْدِثَ لَكَ مِنْهُ ذِكْرًا (70) فَانْطَلَقَا حَتَّى إِذَا رَكِبَا فِي السَّفِينَةِ خَرَقَهَا قَالَ أَخَرَقْتَهَا لِتُغْرِقَ أَهْلَهَا لَقَدْ جِئْتَ شَيْئًا إِمْرًا (71) قَالَ أَلَمْ أَقُلْ إِنَّكَ لَنْ تَسْتَطِيعَ مَعِيَ صَبْرًا (72) قَالَ لَا تُؤَاخِذْنِي بِمَا نَسِيتُ وَلَا تُرْهِقْنِي مِنْ أَمْرِي عُسْرًا (73) فَانْطَلَقَا حَتَّى إِذَا لَقِيَا غُلَامًا فَقَتَلَهُ قَالَ أَقَتَلْتَ نَفْسًا زَكِيَّةً بِغَيْرِ نَفْسٍ لَقَدْ جِئْتَ شَيْئًا نُكْرًا (74) قَالَ أَلَمْ أَقُلْ لَكَ إِنَّكَ لَنْ تَسْتَطِيعَ مَعِيَ صَبْرًا (75) قَالَ إِنْ سَأَلْتُكَ عَنْ شَيْءٍ بَعْدَهَا فَلَا تُصَاحِبْنِي قَدْ بَلَغْتَ مِنْ لَدُنِّي عُذْرًا (76) فَانْطَلَقَا حَتَّى إِذَا أَتَيَا أَهْلَ قَرْيَةٍ اسْتَطْعَمَا أَهْلَهَا فَأَبَوْا أَنْ يُضَيِّفُوهُمَا فَوَجَدَا فِيهَا جِدَارًا يُرِيدُ أَنْ يَنْقَضَّ فَأَقَامَهُ قَالَ لَوْ شِئْتَ لَاتَّخَذْتَ عَلَيْهِ أَجْرًا (77) قَالَ هَذَا فِرَاقُ بَيْنِي وَبَيْنِكَ سَأُنَبِّئُكَ بِتَأْوِيلِ مَا لَمْ تَسْتَطِعْ عَلَيْهِ صَبْرًا   (78) أَمَّا السَّفِينَةُ فَكَانَتْ لِمَسَاكِينَ يَعْمَلُونَ فِي الْبَحْرِ فَأَرَدْتُ أَنْ أَعِيبَهَا وَكَانَ وَرَاءَهُمْ مَلِكٌ يَأْخُذُ كُلَّ سَفِينَةٍ غَصْبًا (79) وَأَمَّا الْغُلَامُ فَكَانَ أَبَوَاهُ مُؤْمِنَيْنِ فَخَشِينَا أَنْ يُرْهِقَهُمَا طُغْيَانًا وَكُفْرًا (80) فَأَرَدْنَا أَنْ يُبْدِلَهُمَا رَبُّهُمَا خَيْرًا مِنْهُ زَكَاةً وَأَقْرَبَ رُحْمًا (81) وَأَمَّا الْجِدَارُ فَكَانَ لِغُلَامَيْنِ يَتِيمَيْنِ فِي الْمَدِينَةِ وَكَانَ تَحْتَهُ كَنْزٌ لَهُمَا وَكَانَ أَبُوهُمَا صَالِحًا فَأَرَادَ رَبُّكَ أَنْ يَبْلُغَا أَشُدَّهُمَا وَيَسْتَخْرِجَا كَنْزَهُمَا رَحْمَةً مِنْ رَبِّكَ وَمَا فَعَلْتُهُ عَنْ أَمْرِي ذَلِكَ تَأْوِيلُ مَا لَمْ تَسْطِعْ عَلَيْهِ صَبْرًا (82)


    [سورة الكهف(67-82)]



គាត់(ខទៀរ)បានតបថាៈ ពិតប្រាកដណាស់ អ្នកនឹងមិន អាចអត់ធ្មត់ជាមួយខ្ញុំបានទេ។[អាយ៉ះទី    (68)]


តើអ្នកអាចអត់ធ្មត់ទៅលើអ្វីដែលអ្នកមិនបានដឹងយ៉ាងដូច មេ្ដចទៅ?    [អាយ៉ះទី    (68)]


គាត់(មូសា)បានតបវិញថាៈ អ៊ិនស្ហាអល់ឡោះ(ប្រសិន បើអល់ឡោះមានចេតនា) អ្នកនឹងឃើញខ្ញុំជាអ្នកអត់ធ្មត់ម្នាក់ ហើយខ្ញុំនឹងមិនធ្វើខុសនឹងបទបញ្ជារបស់អ្នកឡើយ។    [អាយ៉ះទី    (69)]


គាត់(ខទៀរ)បានពោលថាៈ ដូចេ្នះ ប្រសិនបើអ្នកតាមខ្ញុំ សូមអ្នកកុំសួរខ្ញុំអំពីអ្វីឱ្យសោះ លុះត្រាតែខ្ញុំបញ្ជាក់ប្រាប់អ្នកអំពីវា។    [អាយ៉ះទី    (70)]


ហើយពួកគាត់ទាំងពីរបានធ្វើដំណើររហូតនៅពេលដែល គាត់ទាំងពីរបានជិះសំពៅ គាត់(ខទៀរ)ក៏បានទំលុះសំពៅនោះ។ គាត់(មូសា)បានពោលថាៈ ឪតើអ្នកចោះទំលុះវាដើម្បីឱ្យអ្នកដែល នៅលើសំពៅនេះលិចលង់ឬ? ជាកាពិតណាស់ អ្នកបានធ្វើនូវអំពើ មួយដែលអាក្រក់។    [អាយ៉ះទី    (71)]


គាត់(ខទៀរ)បានពោលថាៈ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់ជាមួយខ្ញុំបាននោះ?    [អាយ៉ះទី    (72)]


គាត់(មូសា)បានពោលថាៈ សូមអ្នកកុំយកទោសពៃរ៍ខ្ញុំ នូវអ្វីដែលខ្ញុំបានភេ្លច ហើយសូមកុំធ្វើឱ្យខ្ញុំលំបាកព្រោះតែកិច្ចការ របស់ខ្ញុំអ្វី។    [អាយ៉ះទី    (73)]


ហើយពួកគាត់ទាំងពីរបានធ្វើដំណើររហូតដល់ពេលគាត់ ទាំងពីរបានជួបកេ្មងប្រុសម្នាក់។ ពេលនោះគាត់(ខទៀរ)បាន សម្លាប់កេ្មងនោះ។ គាត់(មូសា)បានពោលថាៈ តើអ្នកសម្លាប់ជីវិត មនុស្សដែលស្អាតស្អំដែលគេមិនបានសម្លាប់អ្នកណាម្នាក់នោះឬ? ជាការពិតណាស់ អ្នកបានធ្វើអំពើមួយដែលអាក្រក់។    [អាយ៉ះទី    (74)]


គាត់(ខទៀរ)បានពោលថាៈ តើខ្ញុំមិនបានប្រាប់អ្នកទេឬថា ពិតប្រាកដណាស់ អ្នកនឹងមិនអាចអត់ធ្មត់ជាមួយខ្ញុំបាននោះ?     [អាយ៉ះទី    (75)]


គាត់(មូសា)បានពោលថាៈ ប្រសិនបើខ្ញុំសួរអ្វីបន្ទាប់ពីនេះ អ្នកមិនបាច់យកខ្ញុំធ្វើជាដៃគូទៀតទេ។ ជាការពិតណាស់អ្នកបាន អភ័យទោសដល់ខ្ញុំច្រើនលើកទៅហើយ។    [អាយ៉ះទី    (76)]


ហើយពួកគាត់ទាំងពីរ(ខទៀរ និងមូសា)បានបន្ដដំណើរ រហូតទៅដល់ទីប្រជុំជននៃភូមិមួយ ពួកគាត់ទាំងពីរបានសុំចំណី អាហារពីអ្នកភូមិនោះ តែពួកគេបានបដិសេធមិនទទួលពួកគាត់ ទាំងពីរជាភ្ញៀវឡើយ។ បន្ទាប់មកពួកគាត់ទាំងពីរបានឃើញ ជញ្ជាំងមួយនៅក្នុងភូមិនោះជិតរលំ គាត់(ខទៀរ)ក៏បានធ្វើឱ្យវា ត្រង់ឡើងវិញ។ គាត់(មូសា)បានពោលថាៈ ប្រសិនបើអ្នកចង់ធ្វើ ដូចេ្នះ អ្នកអាចយកថ្លៃឈ្នួលពីការងារនេះ។    [អាយ៉ះទី    (77)]


គាត់(ខទៀរ)បានពោលថាៈ នេះគឺជាការបែកគ្នារវាងខ្ញុំ និងអ្នក។ ខ្ញុំនឹងបកស្រាយប្រាប់់អ្នកនូវអ្វីដែលអ្នកមិនអាចអត់ធ្មត់ នឹងវាបាននោះ។    [អាយ៉ះទី    (78)]


ចំពោះរឿងសំពៅនោះ វាជាកម្មសិទ្ធិរបស់អ្នកក្រីក្រ ដែល ប្រកបមុខរបរនៅលើផ្ទៃសមុទ្រ ហើយខ្ញុំបានធ្វើឱ្យវាធ្លុះធ្លាយ ដោយសារតែនៅខាងមុខមានសេ្ដចមួយអង្គនឹងរឹបអូសយកសំពៅ (ណាដែលល្អ)។    [អាយ៉ះទី    (79)]


ចំណែកឯកេ្មងប្រុសនោះ ឪពុកម្ដាយរបស់គេជាអ្នកដែល មានជំនឿ ហើយយើងខ្លាចគេអូសទាញឪពុកម្ដាយរបស់គេឱ្យធ្លាក់ ទៅក្នុងភាពវងេ្វងនិងភាពគ្មានជំនឿ។    [អាយ៉ះទី    (80)]


ហើយខ្ញុំចង់ឱ្យម្ចាស់(អល់ឡោះ)របស់គេទាំងពីរផ្លាស់ប្ដូរ (ដោយបង្កើត)កូនម្នាក់ផេ្សងទៀតដែលល្អបរិសុទ្ធ និងគួរឱ្យ ស្រឡាញ់ជាងកូនដែលបានស្លាប់ទៅទៀត។    [អាយ៉ះទី    (81)]


ចំណែកឯជញ្ជាំងវិញ វាជាកម្មសិទ្ធិរបស់កេ្មងប្រុសកំព្រា   ពីរនាក់នៅក្នុងទីក្រុងនោះ។ ហើយនៅពីក្រោមវាមានកំណប់ទ្រព្យ របស់ពួកគេទាំងពីរ។ ហើយឪពុករបស់គេទាំងពីរជាមនុស្សល្អត្រឹម ត្រូវ។ ហើយម្ចាស់របស់អ្នកមានបំណងឱ្យគេទាំងពីរធំពេញវ័យនិង ឱ្យគេទាំងពីរយកកំណប់ទ្រព្យរបស់ពួកគេទាំងពីរចេញដោយកី្ដ មេត្ដាករុណាពីម្ចាស់របស់អ្នក។ ហើយខ្ញុំមិនបានធ្វើវាតាមតែអំពើ ចិត្ដរបស់ខ្ញុំនោះឡើយ។ នោះហើយគឺជាការបកស្រាយចំពោះអ្វី ដែលអ្នកមិនអាចអត់ធ្មត់បាននោះ។    [អាយ៉ះទី (82)]





No comments:

Post a Comment

គីយ៉ាម៉ាត់

  តើ ថ្ងៃគីយ៉ាម៉ាត់ ជាថ្ងៃអ្វី?.... តើថ្ងៃគីយ៉ាម៉ាត់ មិនបានកំណត់ សញ្ញាជាក់លាក់ទេឬ?. តើអ្នកដែលមិនជឿលើ ថ្ងៃគីយ៉ាម៉ាត់ តើនឹងទទួល លទ្ធផលបែបណា?.....