Tuesday, June 21, 2022

ស្ត្រីដែលប្តី បានស្លាប់ តើនាងត្រូវធ្វើដូចម្តេច?....

 


ចម្លើយ


﴿وَالَّذِينَ يُتَوَفَّوْنَ مِنْكُمْ وَيَذَرُونَ أَزْوَاجًا يَتَرَبَّصْنَ بِأَنْفُسِهِنَّ أَرْبَعَةَ أَشْهُرٍ وَعَشْرًا ۖ فَإِذَا بَلَغْنَ أَجَلَهُنَّ فَلَا جُنَاحَ عَلَيْكُمْ فِيمَا فَعَلْنَ فِي أَنْفُسِهِنَّ بِالْمَعْرُوفِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ﴾

﴿وَلَا جُنَاحَ عَلَيْكُمْ فِيمَا عَرَّضْتُمْ بِهِ مِنْ خِطْبَةِ النِّسَاءِ أَوْ أَكْنَنْتُمْ فِي أَنْفُسِكُمْ ۚ عَلِمَ اللَّهُ أَنَّكُمْ سَتَذْكُرُونَهُنَّ وَلَٰكِنْ لَا تُوَاعِدُوهُنَّ سِرًّا إِلَّا أَنْ تَقُولُوا قَوْلًا مَعْرُوفًا ۚ وَلَا تَعْزِمُوا عُقْدَةَ النِّكَاحِ حَتَّىٰ يَبْلُغَ الْكِتَابُ أَجَلَهُ ۚ وَاعْلَمُوا أَنَّ اللَّهَ يَعْلَمُ مَا فِي أَنْفُسِكُمْ فَاحْذَرُوهُ ۚ وَاعْلَمُوا أَنَّ اللَّهَ غَفُورٌ حَلِيمٌ﴾


    [سورة البقرة(234-235)]


ហើយអ្នកដែលទទួលមរណភាពក្នុងចំណោមពួកអ្នក ដោយពួកគេបន្សល់ទុកភរិយានោះ ពួកនាងត្រូវរង់ចាំរយៈពេល  បួនខែដប់ថ្ងៃ។ ហើយនៅពេលដែលកាលកំណត់របស់ពួកនាងបាន ផុតហើយនោះ គឺគ្មានទោសពៃរ៍ចំពោះពួកអ្នក(អាណាព្យាបាល) ទេនូវអ្វីដែលពួកនាងធ្វើសម្រាប់ខ្លួននាងដោយស្របច្បាប់។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។


ហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកឡើយនូវអ្វីដែល ពួកអ្នកបានលាតត្រដាងឬពួកអ្នកលាក់ទុកក្នុងចិត្ដពីការស្ដីដណ្ដឹង ស្ដ្រី(ក្នុងកំឡុងពេលដែលពួកនាងស្ថិតក្នុងរយៈពេលរង់ចាំ)។ អល់ឡោះដឹងថា ពិតប្រាកដណាស់ ពួកអ្នកនឹងនឹកគិតដល់ពួកនាង ប៉ុន្ដែពួកអ្នកមិនត្រូវសន្យាជាមួយពួកនាងដោយស្ងាតនោះទេ លើកលែងតែពួកអ្នកនិយាយនូវពាក្យសំដីដែលល្អប៉ុណ្ណោះ។ ហើយចូរពួកអ្នកកុំសមេ្រចចិត្ដរៀបអាពាហ៍ពិពាហ៍(ជាមួយស្ដ្រី ដែលស្ថិតក្នុងការរង់ចាំ)ឱ្យសោះ លុះត្រាតែផុតរយៈពេលកំណត់ សិន។ ហើយពួកអ្នកត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីដែលមាននៅក្នុងខ្លួនពួកអ្នក ដូចេ្នះចូរពួកអ្នកកោតខ្លាចចំពោះ ទ្រង់។ ហើយពួកអ្នកត្រូវដឹងទៀតថាៈ ពិតប្រាកដណាស់ អល់ឡោះ មហាអភ័យទោស មហាអត់ធ្មត់។







No comments:

Post a Comment

គីយ៉ាម៉ាត់

  តើ ថ្ងៃគីយ៉ាម៉ាត់ ជាថ្ងៃអ្វី?.... តើថ្ងៃគីយ៉ាម៉ាត់ មិនបានកំណត់ សញ្ញាជាក់លាក់ទេឬ?. តើអ្នកដែលមិនជឿលើ ថ្ងៃគីយ៉ាម៉ាត់ តើនឹងទទួល លទ្ធផលបែបណា?.....