Wednesday, June 22, 2022

តើស្ត្រីណាខ្លះ ដែលមិនអាចរៀបការ ជាមួយ បាន?....

 


 ចម្លើយ


﴿وَلَا تَنْكِحُوا مَا نَكَحَ آبَاؤُكُمْ مِنَ النِّسَاءِ إِلَّا مَا قَدْ سَلَفَ ۚ إِنَّهُ كَانَ فَاحِشَةً وَمَقْتًا وَسَاءَ سَبِيلًا﴾   


﴿حُرِّمَتْ عَلَيْكُمْ أُمَّهَاتُكُمْ وَبَنَاتُكُمْ وَأَخَوَاتُكُمْ وَعَمَّاتُكُمْ وَخَالَاتُكُمْ وَبَنَاتُ الْأَخِ وَبَنَاتُ الْأُخْتِ وَأُمَّهَاتُكُمُ اللَّاتِي أَرْضَعْنَكُمْ وَأَخَوَاتُكُمْ مِنَ الرَّضَاعَةِ وَأُمَّهَاتُ نِسَائِكُمْ وَرَبَائِبُكُمُ اللَّاتِي فِي حُجُورِكُمْ مِنْ نِسَائِكُمُ اللَّاتِي دَخَلْتُمْ بِهِنَّ فَإِنْ لَمْ تَكُونُوا دَخَلْتُمْ بِهِنَّ فَلَا جُنَاحَ عَلَيْكُمْ وَحَلَائِلُ أَبْنَائِكُمُ الَّذِينَ مِنْ أَصْلَابِكُمْ وَأَنْ تَجْمَعُوا بَيْنَ الْأُخْتَيْنِ إِلَّا مَا قَدْ سَلَفَ ۗ إِنَّ اللَّهَ كَانَ غَفُورًا رَحِيمًا﴾   


﴿وَالْمُحْصَنَاتُ مِنَ النِّسَاءِ إِلَّا مَا مَلَكَتْ أَيْمَانُكُمْ ۖ كِتَابَ اللَّهِ عَلَيْكُمْ ۚ وَأُحِلَّ لَكُمْ مَا وَرَاءَ ذَٰلِكُمْ أَنْ تَبْتَغُوا بِأَمْوَالِكُمْ مُحْصِنِينَ غَيْرَ مُسَافِحِينَ ۚ فَمَا اسْتَمْتَعْتُمْ بِهِ مِنْهُنَّ فَآتُوهُنَّ أُجُورَهُنَّ فَرِيضَةً ۚ وَلَا جُنَاحَ عَلَيْكُمْ فِيمَا تَرَاضَيْتُمْ بِهِ مِنْ بَعْدِ الْفَرِيضَةِ ۚ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا﴾   


[سورة النساء(24-22)]



ហើយពួកអ្នកមិនត្រូវរៀបការនឹងស្ដ្រីដែលឪពុករបស់ពួក អ្នកបានរៀបការនោះទេ លើកលែងតែអ្វីដែលបានកន្លងផុតទៅ (មុនពេលបម្រាម)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ វាគឺជាទង្វើស្មោក គ្រោកមួយ និងទទួលការខឹងសម្បា(ពីអល់ឡោះ) និងជាមាគ៌ាមួយ ដ៏អាក្រក់បំផុត។


អល់ឡោះបានហាមឃាត់ពួកអ្នកមិនឱ្យរៀបការជាមួយ ម្ដាយរបស់ពួកអ្នក កូនស្រីរបស់ពួកអ្នក បងប្អូនស្រីរបស់ពួកអ្នក ម្ដាយមីងខាងឪពុករបស់ពួកអ្នក ម្ដាយមីងខាងម្ដាយរបស់ពួកអ្នក កូនស្រីរបស់បងប្អូនប្រុសរបស់ពួកអ្នក កូនស្រីរបស់បងប្អូនស្រីរបស់ ពួកអ្នក មេដោះរបស់ពួកអ្នក បងប្អូនស្រីពីការបៅដោះតែមួយជា មួយពួកអ្នក ម្ដាយកេ្មករបស់ពួកអ្នក និងកូនស្រីចុងដែលនៅក្រោម ការគ្រប់គ្រងរបស់ពួកអ្នក ជាកូនស្រីរបស់ប្រពន្ធដែលពួកអ្នកបាន រួមរ័កជាមួយនាង។ តែបើពួកអ្នកមិនទាន់បានរួមរ័កជាមួយនាង (ប្រពន្ធ)ទេ (ហើយបានលែងលះគ្នារួច) គឺគ្មានបញ្ហាសម្រាប់ពួក អ្នកឡើយ(ក្នុងការរៀបការជាមួយកូនចុងនោះ)។ និង(បម្រាម ទៀត)ប្រពន្ធកូនបង្កើតរបស់ពួកអ្នក(កូនប្រសាស្រី) ហើយពួក

អ្នកមិនត្រូវរៀបការរួមជាមួយស្ដ្រីពីរនាក់ដែលជាបងប្អូនបង្កើត នឹងគ្នាឡើយ លើកលែងតែអ្វីដែលបានកន្លងផុតទៅ(មុនពេល បម្រាម)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។ 


ហើយ(អល់ឡោះបានបម្រាមផងដែរ

 ក្នុងការរៀបការ នឹង)ស្ដ្រីនៅមានប្ដី លើកលែងតែស្ដ្រីនោះជាជ័យភណ្ឌរបស់ពួក អ្នក។ (ទាំងនោះ)ជាការកំណត់របស់អល់ឡោះចំពោះពួកអ្នក។ ហើយអល់ឡោះបានអនុញ្ញាតសម្រាប់ពួកអ្នកអ្វីដែលផេ្សងពីនោះ ដើម្បីឱ្យពួកអ្នកស្វែងរកស្ដ្រីដោយទ្រព្យសម្បត្ដិរបស់ពួកអ្នក ដើម្បី រៀបការគឺពុំមែនដើម្បីរួមរ័កខុសច្បាប់នោះឡើយ។ បើពួកអ្នកបាន រួមរ័កជាមួយពួកនាងដោយសារការរៀបការស្របច្បាប់នោះ ដូចេ្នះ ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវខាន់ស្លារបស់ពួកនាងជាការចាំបាច់។ ហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកទេនូវអ្វីដែលពួកអ្នកបានឯកភាពគ្នានឹងវា(ខាន់ស្លា) បន្ទាប់ពីបានកំណត់រួចក៏ដោយ។ ពិតប្រាកដ ណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។











No comments:

Post a Comment

គីយ៉ាម៉ាត់

  តើ ថ្ងៃគីយ៉ាម៉ាត់ ជាថ្ងៃអ្វី?.... តើថ្ងៃគីយ៉ាម៉ាត់ មិនបានកំណត់ សញ្ញាជាក់លាក់ទេឬ?. តើអ្នកដែលមិនជឿលើ ថ្ងៃគីយ៉ាម៉ាត់ តើនឹងទទួល លទ្ធផលបែបណា?.....