Sunday, June 19, 2022

តើស្ហៃតនបានញុះញង់មនុស្ស ដោយរបៀបណា?...

 


ចម្លើយ


فَوَسْوَسَ لَهُمَا الشَّيْطَانُ لِيُبْدِيَ لَهُمَا مَا وُورِيَ عَنْهُمَا مِنْ سَوْآتِهِمَا وَقَالَ مَا نَهَاكُمَا رَبُّكُمَا عَنْ هَٰذِهِ الشَّجَرَةِ إِلَّا أَنْ تَكُونَا مَلَكَيْنِ أَوْ تَكُونَا مِنَ الْخَالِدِينَ(20)

وَقَاسَمَهُمَا إِنِّي لَكُمَا لَمِنَ النَّاصِحِينَ(21)   


فَدَلَّاهُمَا بِغُرُورٍ ۚ فَلَمَّا ذَاقَا الشَّجَرَةَ بَدَتْ لَهُمَا سَوْآتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِنْ وَرَقِ الْجَنَّةِ ۖ وَنَادَاهُمَا رَبُّهُمَا أَلَمْ أَنْهَكُمَا عَنْ تِلْكُمَا الشَّجَرَةِ وَأَقُلْ لَكُمَا إِنَّ الشَّيْطَانَ لَكُمَا عَدُوٌّ مُبِينٌ

    [سورة الأعراف(22-20)]



ហើយស្ហៃតនបានញុះញង់គេទាំងពីរ ដើម្បីលាតត្រដាង ពីភាពអាក្រាតរបស់គេទាំងពីរ ដែលគេ(អល់ឡោះ)បានបិទបាំង អំពីគេទាំងពីរ ហើយវា(ស្ហៃតន)បាននិយាយថាៈ ម្ចាស់របស់អ្នក ទាំងពីរមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើនេះក្រៅពីខ្លាច អ្នកទាំងពីរក្លាយជាម៉ាឡាអ៊ីកាត់ ឬខ្លាចអ្នកទាំងពីរស្ថិតក្នុងចំណោម អ្នកដែលមានជីវិតអមតៈ(ក្នុងឋានសួគ៌)នោះឡើយ។

ហើយវាបានបញ្ចុះបញ្ចូលគេទាំងពីរដោយការបោក ប្រាស់។ នៅពេលដែលគេទាំងពីរបានភ្លក្សផ្លែឈើនោះ ភាពអាក្រាត របស់គេទាំងពីរក៏បានលាតត្រដាងចំពោះគេទាំងពីរ ហើយគេទាំង ពីរបានបេះស្លឹកឈើឋានសួគ៌យកមកបិទបាំងលើរាងកាយរបស់គេ ទាំងពីរ។ ពេលនោះម្ចាស់របស់គេទាំងពីរបានហៅគេទាំងពីរដោយ មានបន្ទូលថាៈ តើយើងមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើ នោះ និងបានប្រាប់អ្នកទាំងពីរថាៈ ជាការពិតណាស់ ស្ហៃតនគឺជា សត្រូវយ៉ាងពិតប្រាកដចំពោះអ្នកទាំងពីរទេឬ?



كُتِبَ عَلَيْهِ أَنَّهُ مَنْ تَوَلَّاهُ فَأَنَّهُ يُضِلُّهُ وَيَهْدِيهِ إِلَىٰ عَذَابِ السَّعِيرِ

    [سورة الحج(4)]


គេ(អល់ឡោះ)បានចារទៅលើវា(ស្ហៃតន)រួចជាសេ្រច ហើយថាៈ ពិតប្រាកដណាស់ អ្នកណាហើយតាមវា វាពិតជាធ្វើឱ្យ អ្នកនោះវងេ្វង និងបង្ហាញផ្លូវគេទៅកាន់ទារុណកម្មនៃភ្លើងនរកជា មិនខាន។


الشَّيْطَانُ يَعِدُكُمُ الْفَقْرَ وَيَأْمُرُكُمْ بِالْفَحْشَاءِ ۖ وَاللَّهُ يَعِدُكُمْ مَغْفِرَةً مِنْهُ وَفَضْلًا ۗ وَاللَّهُ وَاسِعٌ عَلِيمٌ

    [سورة البقرة(268)]


ស្ហៃតនបំភ័យពួកអ្នកពីភាពក្រីក្រ(ដោយសារការ បរិច្ចាគទាន)និងជំរុញពួកអ្នកឱ្យ ប្រព្រឹត្ដអំពើអាក្រក់។ ចំណែក អល់ឡោះ សន្យានឹងពួកអ្នក(ដោយសារការបរិច្ចាគទាន)នូវការ លើកលែងទោសអំពីទ្រង់ និងតបស្នងដ៏លើសលប់។ ហើយ អល់ឡោះមហាទូលំទូលាយ មហាដឹង។ 


قَالَ رَبِّ بِمَا أَغْوَيْتَنِي لَأُزَيِّنَنَّ لَهُمْ فِي الْأَرْضِ وَلَأُغْوِيَنَّهُمْ أَجْمَعِينَ

    [سورة الحجر(39)]


វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! ដោយសារតែទ្រង់ បានកំណត់ថា ខ្ញុំវងេ្វងទៅហើយនោះ ខ្ញុំប្រាកដជានឹងលំអ(ប្រការ អាក្រក់)សម្រាប់ពួកគេនៅលើផែនដីនេះ ហើយខ្ញុំពិតជានឹងធ្វើឱ្យ ពួកគេវងេ្វងទាំងអស់គ្នា។





No comments:

Post a Comment

គីយ៉ាម៉ាត់

  តើ ថ្ងៃគីយ៉ាម៉ាត់ ជាថ្ងៃអ្វី?.... តើថ្ងៃគីយ៉ាម៉ាត់ មិនបានកំណត់ សញ្ញាជាក់លាក់ទេឬ?. តើអ្នកដែលមិនជឿលើ ថ្ងៃគីយ៉ាម៉ាត់ តើនឹងទទួល លទ្ធផលបែបណា?.....