ចម្លើយ
وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَارْكَعُوا مَعَ الرَّاكِعِينَ
[سورة البقرة(43)]
ហើយចូរពួកអ្នកប្រតិបតិ្ដសឡាត និងបរិច្ចាគហ្សាកាត់ និងរូកុជាមួយនឹងបណ្ដាអ្នកដែលរូកុ(ថ្វាយបង្គំរួមគ្នា)។
وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ ۚ وَمَا تُقَدِّمُوا لِأَنْفُسِكُمْ مِنْ خَيْرٍ تَجِدُوهُ عِنْدَ اللَّهِ ۗ إِنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
[سورة البقرة(110)]
ហើយចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់។ ហើយប្រការល្អទាំងឡាយដែលពួកអ្នកបានសាងសម្រាប់ខ្លួនពួក អ្នកនោះ ពួកអ្នកពិតជានឹងទទួលបានផលបុណ្យពីអល់ឡោះជាមិន ខាន។ ពិតប្រាកដណាស់ អល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នក ប្រព្រឹត្ដ។
حَافِظُوا عَلَى الصَّلَوَاتِ وَالصَّلَاةِ الْوُسْطَىٰ وَقُومُوا لِلَّهِ قَانِتِينَ
فَإِنْ خِفْتُمْ فَرِجَالًا أَوْ رُكْبَانًا ۖ فَإِذَا أَمِنْتُمْ فَاذْكُرُوا اللَّهَ كَمَا عَلَّمَكُمْ مَا لَمْ تَكُونُوا تَعْلَمُونَ
[سورة البقرة(239-238)]
ចូរពួកអ្នកថែរក្សាសឡាតទាំងប្រាំពេល ជាពិសេស សឡាតអាសើរ។ ហើយចូរពួកអ្នកប្រតិបតិ្ដសឡាតដោយការឱន លំទោនចំពោះអល់ឡោះ។
ហើយប្រសិនបើពួកអ្នកភ័យខ្លាច(សត្រូវ) ចូរពួកអ្នក សឡាតដោយដើរ ឬជិះលើជំនិះ(តាមលក្ខណៈដែលអាចធ្វើបាន)។ តែនៅពេលដែលពួកអ្នកមានសនិ្ដភាព ចូរពួកអ្នកសឡាត និងរំលឹក ចំពោះអល់ឡោះតាមរបៀបដែលទ្រង់បានបង្រៀនពួកអ្នកនូវអ្វី ដែលពួកអ្នកមិនបានដឹង។
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَأَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ لَهُمْ أَجْرُهُمْ عِنْدَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
[سورة البقرة(277)]
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបាន សាងអំពើល្អ និងបានប្រតិបត្ដិសឡាត ព្រមទាំងបរិច្ចាគហ្សាកាត់ ពួកគេពិតជានឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយ ពួកគេគ្មានការភ័យខ្លាចនិងព្រួយបារម្ភអ្វីឡើយ។
وَأَنْ أَقِيمُوا الصَّلَاةَ وَاتَّقُوهُ ۚ وَهُوَ الَّذِي إِلَيْهِ تُحْشَرُونَ
[سورة الأنعام(72)]
ហើយពួកយើងត្រូវបានគេប្រើឱ្យប្រតិបត្ដិសឡាត និង កោតខ្លាចទ្រង់។ ហើយទ្រង់តែមួយគត់ដែលពួកអ្នកត្រូវគេប្រមូល ផ្ដុំទៅកាន់ទ្រង់នោះ។
وَأَقِمِ الصَّلَاةَ طَرَفَيِ النَّهَارِ وَزُلَفًا مِنَ اللَّيْلِ ۚ إِنَّ الْحَسَنَاتِ يُذْهِبْنَ السَّيِّئَاتِ ۚ ذَٰلِكَ ذِكْرَىٰ لِلذَّاكِرِينَ [سورة هود(114)]
ហើយចូរអ្នកប្រតិបត្ដិសឡាតនៅចុងទាំងពីរនៃពេល ថ្ងៃ(ព្រឹកល្ងាចគឺៈ ស៊ូពូស ស៊ូហូរ និងអាសើរ)និងរយៈពេលដំបូង នៃពេលយប់(ម៉ាហ្គរិប និងអ៊ីស្ហា)។ ពិតប្រាកដណាស់ អំពើល្អលុប បំបាត់អំពើអាក្រក់។ នោះគឺជាការរំលឹកទូន្មានសម្រាប់បណ្ដាអ្នក ដែលមានសតិសម្បជញ្ញៈ។
وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَطِيعُوا الرَّسُولَ لَعَلَّكُمْ تُرْحَمُونَ
[سورة النور(56)]
ហើយចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងប្រតិបត្ដិតាមអ្នកនាំសារ។ សង្ឃឹមថាពួកអ្នកនឹងទទួល បានការអាណិតស្រឡាញ់ពីអល់ឡោះ។
الَّذِينَ يُقِيمُونَ الصَّلَاةَ وَيُؤْتُونَ الزَّكَاةَ وَهُمْ بِالْآخِرَةِ هُمْ يُوقِنُونَ
[سورة النمل(3)]
គឺបណ្ដាអ្នកដែលប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ដោយពួកគេជឿជាក់យ៉ាងច្បាស់ចំពោះថ្ងៃបរលោក។
قُلْ لِعِبَادِيَ الَّذِينَ آمَنُوا يُقِيمُوا الصَّلَاةَ وَيُنْفِقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً مِنْ قَبْلِ أَنْ يَأْتِيَ يَوْمٌ لَا بَيْعٌ فِيهِ وَلَا خِلَالٌ
[سورة ابراهيم(31)]
ចូរអ្នកពោលទៅកាន់បណ្ដាខ្ញុំរបស់យើងដែលមានជំនឿ ឱ្យពួកគេប្រតិបត្ដិសឡាតនិងឱ្យពួកគេបរិច្ចាគអំពីអ្វីៗដែលយើង បានផ្ដល់លាភសក្ការៈឱ្យពួកគេ ដោយអាថ៌កំបាំង និងលាតត្រដាង មុននឹងថ្ងៃដែលគ្មានការលក់ដូរនិងថ្ងៃដែលគ្មានមិត្ដភក្ដិមកដល់។
أَقِمِ الصَّلَاةَ لِدُلُوكِ الشَّمْسِ إِلَىٰ غَسَقِ اللَّيْلِ وَقُرْآنَ الْفَجْرِ ۖ إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا
[سورة الإسراء(78)]
ចូរអ្នកប្រតិបត្ដិសឡាតចាប់ពីថ្ងៃជេ្រ រហូតដល់យប់ (ហ៊្សូហូរ អាសើរ ម៉ាហ្គរិប និងអ៊ីស្ហា) និងសឡាតស៊ូពូស ។ ពិត ប្រាកដណាស់ ការសឡាតស៊ូពូសគឺត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ធ្វើ ជាសាក្សី។
قُلِ ادْعُوا اللَّهَ أَوِ ادْعُوا الرَّحْمَٰنَ ۖ أَيًّا مَا تَدْعُوا فَلَهُ الْأَسْمَاءُ الْحُسْنَىٰ ۚ وَلَا تَجْهَرْ بِصَلَاتِكَ وَلَا تُخَافِتْ بِهَا وَابْتَغِ بَيْنَ ذَٰلِكَ سَبِيلًا
[سورة الإسراء(110)]
ចូរអ្នកពោល(ទៅកាន់ពួកមូស្ហរីគីន)ថាៈ ចូរពួកអ្នក បួងសួងសុំពីអល់ឡោះ ឬពួកអ្នកបួងសួងសុំពីម្ចាស់ដ៏មហាសប្បុរស ចុះ! ក្នុងឈ្មោះមួយណាក៏ដោយដែលពួកអ្នកបួងសួងសុំចំពោះទ្រង់ គឺសុទ្ធតែជាឈ្មោះដ៏ឧត្ដុង្គឧត្ដមទាំងអស់។ ហើយចូរអ្នកកុំបពោ្ចញ សំឡេងខ្លាំងពេកក្នុងការប្រតិបត្ដិសឡាត ហើយក៏មិនត្រូវបពោ្ចញ សំឡេងតិចពេកដែរ ប៉ុន្ដែអ្នកត្រូវជ្រើសរើសយកផ្លូវកណា្ដល។
يَا أَيُّهَا الَّذِينَ آمَنُوا ارْكَعُوا وَاسْجُدُوا وَاعْبُدُوا رَبَّكُمْ وَافْعَلُوا الْخَيْرَ لَعَلَّكُمْ تُفْلِحُونَ ۩
﴿وَجَاهِدُوا فِي اللَّهِ حَقَّ جِهَادِهِ ۚ هُوَ اجْتَبَاكُمْ وَمَا جَعَلَ عَلَيْكُمْ فِي الدِّينِ مِنْ حَرَجٍ ۚ مِلَّةَ أَبِيكُمْ إِبْرَاهِيمَ ۚ هُوَ سَمَّاكُمُ الْمُسْلِمِينَ مِنْ قَبْلُ وَفِي هَٰذَا لِيَكُونَ الرَّسُولُ شَهِيدًا عَلَيْكُمْ وَتَكُونُوا شُهَدَاءَ عَلَى النَّاسِ ۚ فَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَاعْتَصِمُوا بِاللَّهِ هُوَ مَوْلَاكُمْ ۖ فَنِعْمَ الْمَوْلَىٰ وَنِعْمَ النَّصِيرُ
[سورة الحج(77-78)]
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នករូកុនិងស៊ូជូត ហើយ និងគោរពសក្ការៈចំពោះម្ចាស់របស់ពួកអ្នក ហើយចូរពួកអ្នកសាង អំពើល្អដើម្បីឱ្យពួកអ្នកនឹងទទួលបានជោគជ័យ(នៅថ្ងៃបរលោក)។
ហើយពួកគេបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះនូវ ការតស៊ូមួយដ៏ពិតប្រាកដ។ ទ្រង់បានជ្រើសរើសពួកអ្នក ហើយទ្រង់ មិនបានធ្វើឱ្យពួកអ្នកមានការលំបាកនៅក្នុងសាសនាឡើយ។ (ចូរ ពួកអ្នកប្រកាន់ខ្ជាប់នូវ)សាសនាឪពុករបស់ពួកអ្នកអ៊ីព្រហ៊ីម។ ទ្រង់ បានដាក់ឈ្មោះឱ្យពួកអ្នកជាអ្នកមូស្លីមតាំងពីមុនមកម្លេះ។ ហើយ នៅក្នុង(គម្ពីរគួរអាន)នេះក៏ដូច្នោះដែរ ដើម្បីឱ្យអ្នកនាំសារ(មូហាំម៉ាត់)ធ្វើជាសាក្សីលើពួកអ្នកនិងដើម្បីឱ្យពួកអ្នកធ្វើជាសាក្សីលើ មនុស្សលោក។ ដូចេ្នះ ចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សា-កាត់ ហើយនិងប្រកាន់ខ្ជាប់នឹងសាសនារបស់អល់ឡោះ ដោយទ្រង់ គឺជាអ្នកគាំពារពួកអ្នក។ ដូចេ្នះទ្រង់ជាអ្នកគ្រប់គ្រង និងជាអ្នកជួយ ដ៏ប្រសើរបំផុត។
مُنِيبِينَ إِلَيْهِ وَاتَّقُوهُ وَأَقِيمُوا الصَّلَاةَ وَلَا تَكُونُوا مِنَ الْمُشْرِكِينَ
[سورة الروم(31)]
ចូរពួកអ្នកវិលត្រឡប់ដោយសារភាពទោសកំហុសចំពោះ ទ្រង់ និងកោតខ្លាចទ្រង់។ ហើយ ចូរពួកអ្នកប្រតិបត្ដិសឡាត ហើយ ពួកអ្នកកុំ ស្ថិតក្នុងចំណោមពួកមូស្ហរីគីនឱ្យសោះ។
فَصَلِّ لِرَبِّكَ وَانْحَرْ
[سورة الكوثر(2)]
ដូចេ្នះ ចូរអ្នកសឡាត និងសំឡេះសត្វដើម្បីម្ចាស់របស់អ្នក ចុះ។
يَا بُنَيَّ أَقِمِ الصَّلَاةَ وَأْمُرْ بِالْمَعْرُوفِ وَانْهَ عَنِ الْمُنْكَرِ وَاصْبِرْ عَلَىٰ مَا أَصَابَكَ ۖ إِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ
[سورة لقمان(17)]
ឱកូនសម្លាញ់! ចូរឯងប្រតិបត្ដិសឡាត និងប្រើគ្នាឱ្យធ្វើ ប្រការល្អ និងហាមឃាត់គ្នាអំពីប្រការអាក្រក់ ហើយនិងអត់ធ្មត់ទៅ លើអ្វីដែលកើតឡើងចំពោះឯង។ ពិតប្រាកដណាស់ ទាំងនោះគឺនៅ ក្នុងចំណោមបទបញ្ជាដែលចាំបាច់ត្រូវអនុវត្ដ។
قَدْ أَفْلَحَ مَنْ تَزَكَّىٰ
وَذَكَرَ اسْمَ رَبِّهِ فَصَلَّىٰ
[سورة الأعلى(15-14)]
អ្នកដែលសំអាតខ្លួន(ពីប្រការស្ហ៊ីរិក) ពិតជាទទួលបាន ជោគជ័យ។
និងអ្នកដែលបានរំលឹកនាមនៃម្ចាស់របស់គេ ហើយនិង ប្រតិបត្ដិសឡាត។
No comments:
Post a Comment