ចម្លើយ
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا لَقِيتُمْ فِئَةً فَاثْبُتُوا وَاذْكُرُوا اللَّهَ كَثِيرًا لَعَلَّكُمْ تُفْلِحُونَ
[سورة الأنفال(45)]
ឱបណ្ដាអ្នកមានជំនឿ! នៅពេលពួកអ្នកបានជួបក្រុមមួយ (កងទ័ពសត្រូវ) ចូរពួកអ្នកមានភាពនឹងនរ និងនឹកឃើញអល់ឡោះ ឱ្យបានច្រើន សង្ឃឹមថាពួកអ្នកទទួលបានជោគជ័យ។
يَا أَيُّهَا النَّبِيُّ حَرِّضِ الْمُؤْمِنِينَ عَلَى الْقِتَالِ ۚ إِنْ يَكُنْ مِنْكُمْ عِشْرُونَ صَابِرُونَ يَغْلِبُوا مِائَتَيْنِ ۚ وَإِنْ يَكُنْ مِنْكُمْ مِائَةٌ يَغْلِبُوا أَلْفًا مِنَ الَّذِينَ كَفَرُوا بِأَنَّهُمْ قَوْمٌ لَا يَفْقَهُونَ
الْآنَ خَفَّفَ اللَّهُ عَنْكُمْ وَعَلِمَ أَنَّ فِيكُمْ ضَعْفًا ۚ فَإِنْ يَكُنْ مِنْكُمْ مِائَةٌ صَابِرَةٌ يَغْلِبُوا مِائَتَيْنِ ۚ وَإِنْ يَكُنْ مِنْكُمْ أَلْفٌ يَغْلِبُوا أَلْفَيْنِ بِإِذْنِ اللَّهِ ۗ وَاللَّهُ مَعَ الصَّابِرِينَ
[سورة الأنفال(66-65)]
ឱណាពី! ចូរជំរុញបណ្ដាអ្នកដែលមានជំនឿលើការ ប្រយុទ្ធ។ បើក្នុងចំណោមពួកអ្នកមានគ្នាម្ភៃនាក់ដែលខំតស៊ូអត់ធ្មត់ គឺពួកអ្នកអាចឈ្នះ(ពួកខ្មាំង)ចំនួនពីររយនាក់។ បើក្នុងចំណោម ពួកអ្នកមានចំនួនមួយរយនាក់ គឺពួកអ្នកអាចឈ្នះចំនួនមួយពាន់ នាក់ពីពួកដែលប្រឆាំងដោយសារតែពួកគេជាក្រុមមួយដែលគ្មាន ការយល់ដឹង។
ពេលនេះអល់ឡោះបានសម្រាលចំពោះពួកអ្នក ព្រោះទ្រង់ បានដឹងថា ពួកអ្នកមានភាពទន់ខ្សោយ។ ហេតុនេះបើក្នុងចំណោម ពួកអ្នកមានចំនួនមួយរយនាក់ដែលតស៊ូអត់ធ្មត់ គឺពួកអ្នកនឹងឈ្នះ (សត្រូវ)ចំនួនពីររយនាក់ ហើយបើក្នុងចំណោមពួកអ្នកមានមួយពាន់នាក់ គឺពួកអ្នកនឹងឈ្នះចំនួនពីរពាន់នាក់ដោយមានការអនុញ្ញាត ពីអល់ឡោះ។ ហើយអល់ឡោះពិតជានៅជាមួយពួកអ្នកដែលតស៊ូ អត់ធ្មត់។
يَا أَيُّهَا الَّذِينَ آمَنُوا مَا لَكُمْ إِذَا قِيلَ لَكُمُ انْفِرُوا فِي سَبِيلِ اللَّهِ اثَّاقَلْتُمْ إِلَى الْأَرْضِ ۚ أَرَضِيتُمْ بِالْحَيَاةِ الدُّنْيَا مِنَ الْآخِرَةِ ۚ فَمَا مَتَاعُ الْحَيَاةِ الدُّنْيَا فِي الْآخِرَةِ إِلَّا قَلِيلٌ
إِلَّا تَنْفِرُوا يُعَذِّبْكُمْ عَذَابًا أَلِيمًا وَيَسْتَبْدِلْ قَوْمًا غَيْرَكُمْ وَلَا تَضُرُّوهُ شَيْئًا ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
[سورة التوبة(38-39)]
ឱបណ្ដាអ្នកមានជំនឿ! យ៉ាងដូចមេ្ដចបានជាពួកអ្នកនៅ ពេលដែលមានគេបញ្ជាពួកអ្នកថាៈ ចូរពួកអ្នកចេញទៅ(ប្រយុទ្ធ) ក្នុងមាគ៌ារបស់អល់ឡោះ ពួកអ្នកបែរជាខ្ជិលច្រអូសក្រាញនឹងដី (លំនៅដ្ឋាន)ទៅវិញ? តើពួកអ្នកពេញចិត្ដនឹងការរស់នៅក្នុង លោកិយជាងបរលោកឬ? ប៉ុន្ដែសុភមង្គលនៃការរស់នៅក្នុង លោកិយមិនអាចប្រៀបទៅនឹងថ្ងៃបរលោកបានឡើយ លើកលែង តែបន្តិចបនួ្ដចប៉ុណ្ណោះ។
ប្រសិនបើពួកអ្នកមិនព្រមចេញទៅប្រយុទ្ធទេនោះ ទ្រង់ ប្រាកដជានឹងធ្វើទារុណកម្មពួកអ្នកនូវទារុណកម្មដ៏ឈឺចាប់ ហើយ ទ្រង់នឹងផ្លាស់ប្ដូរក្រុមមួយផេ្សងពីពួកអ្នក ហើយ(បើពួកអ្នកគេច ចេញពីការប្រយុទ្ធនោះ) ពួកអ្នកក៏មិនអាចបង្កគ្រោះថ្នាក់អ្វីដល់ ទ្រង់ដែរ។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។
No comments:
Post a Comment