Monday, June 13, 2022

តើអ្នកអន្តរាគមន៍ (شفاعة )នោះ អន្តរាគមន៍ដោយរបៀបណា?...

 


ចម្លើយ


إِنَّ رَبَّكُمُ اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۖ يُدَبِّرُ الْأَمْرَ ۖ مَا مِنْ شَفِيعٍ إِلَّا مِنْ بَعْدِ إِذْنِهِ ۚ ذَٰلِكُمُ اللَّهُ رَبُّكُمْ فَاعْبُدُوهُ ۚ أَفَلَا تَذَكَّرُونَ   

[سورة يونس(3)]


ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលបាន បង្កើតមេឃជាច្រើនជាន់ និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ មកទ្រង់បាននៅលើអារ៉ស្ហ។ ទ្រង់ជាអ្នកចាត់ចែងគ្រប់កិច្ចការទាំង អស់។ គ្មានការអន្តរាគមន៍ណាមួយឡើយ លើកលែងតែបន្ទាប់ពី មានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ នោះហើយគឺអល់ឡោះដែលជា ម្ចាស់របស់ពួកអ្នក ហេតុនេះចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់។ ដូចេ្នះ តើពួកអ្នកមិនសញ្ជឹងគិតទេឬ?


﴿يَوْمَئِذٍ لَا تَنْفَعُ الشَّفَاعَةُ إِلَّا مَنْ أَذِنَ لَهُ الرَّحْمَٰنُ وَرَضِيَ لَهُ قَوْلًا﴾   


[سورة طه(109)]



នៅថ្ងៃនោះដែរ ការជួយអន្ដរាគមន៍នឹង គ្មានផល ប្រយោជន៍អ្វីឡើយ លើកលែងតែអ្នកណា ដែល ម្ចាស់មហាសប្បុរស បានអនុញ្ញាតឱ្យគេ និងទ្រង់បានយល់ព្រមឱ្យគេនូវការនិយាយស្ដី ប៉ុណ្ណោះ។


يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يَشْفَعُونَ إِلَّا لِمَنِ ارْتَضَىٰ وَهُمْ مِنْ خَشْيَتِهِ مُشْفِقُونَ


    [سورة الأنبياء(28)]



ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួក គេ(ថ្ងៃបរលោក) និងអ្វីដែលពួកគេបាន ប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ)។ ហើយ ពួកគេ(ម៉ាឡាអ៊ីកាត់)មិនអាចធ្វើអន្ដរាគមន៍ដល់អ្នកណា ក្រៅពីអ្នកដែលទ្រង់បានយល់ព្រម ឡើយ ហើយពួកគេប្រុងប្រយ័ត្ន ដោយកោត ខ្លាចទៅចំពោះទ្រង់។


قُلْ لِلَّهِ الشَّفَاعَةُ جَمِيعًا ۖ لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ ثُمَّ إِلَيْهِ تُرْجَعُونَ   


[سورة الزمر(44)]



ចូរអ្នកពោលថាៈ ការធ្វើអន្ដរាគមន៍ទាំងអស់ គឺជាកម្មសិទ្ធិ របស់អល់ឡោះ។ ការគ្រប់គ្រង មេឃជាច្រើនជាន់និងផែនដី គឺជា កម្មសិទិ្ធ របស់ទ្រង់។ បន្ទាប់មក ពួកអ្នកនឹងត្រូវវិល ត្រឡប់ទៅកាន់ ទ្រង់តែមួយគត់។ 














No comments:

Post a Comment

គីយ៉ាម៉ាត់

  តើ ថ្ងៃគីយ៉ាម៉ាត់ ជាថ្ងៃអ្វី?.... តើថ្ងៃគីយ៉ាម៉ាត់ មិនបានកំណត់ សញ្ញាជាក់លាក់ទេឬ?. តើអ្នកដែលមិនជឿលើ ថ្ងៃគីយ៉ាម៉ាត់ តើនឹងទទួល លទ្ធផលបែបណា?.....