ចម្លើយ
وَلِسُلَيْمَانَ الرِّيحَ غُدُوُّهَا شَهْرٌ وَرَوَاحُهَا شَهْرٌ ۖ وَأَسَلْنَا لَهُ عَيْنَ الْقِطْرِ ۖ وَمِنَ الْجِنِّ مَنْ يَعْمَلُ بَيْنَ يَدَيْهِ بِإِذْنِ رَبِّهِ ۖ وَمَنْ يَزِغْ مِنْهُمْ عَنْ أَمْرِنَا نُذِقْهُ مِنْ عَذَابِ السَّعِيرِ
يَعْمَلُونَ لَهُ مَا يَشَاءُ مِنْ مَحَارِيبَ وَتَمَاثِيلَ وَجِفَانٍ كَالْجَوَابِ وَقُدُورٍ رَاسِيَاتٍ ۚ اعْمَلُوا آلَ دَاوُودَ شُكْرًا ۚ وَقَلِيلٌ مِنْ عِبَادِيَ الشَّكُورُ
[سورة سبإ(13-12)]
ហើយ(យើងបានធ្វើឱ្យ)ខ្យល់ស្ដាប់បង្គាប់ចំពោះស៊ូឡៃម៉ាន គឺការចេញដំណើររបស់វា(ជាមួយគេ)មួយព្រឹកស្មើនឹងរយៈ ពេលធ្វើដំណើរធម្មតាមួយខែ ហើយការចេញដំណើររបស់វាមួយ ល្ងាចស្មើនឹងរយៈពេលធ្វើដំណើរធម្មតាមួយខែ។ ហើយយើងបាន ធ្វើឱ្យលោហធាតុរលាយសម្រាប់គេ។
ហើយក្នុងចំណោមពួកជិន មានអ្នកខ្លះធ្វើការចំពោះមុខគេ(ស៊ូឡៃម៉ាន)តាមបញ្ជានៃម្ចាស់ របស់គេ។ ហើយនរណាម្នាក់ក្នុងចំណោមពួកគេបែរចេញពីបទ បញ្ជារបស់យើង យើងនឹងឱ្យគេភ្លក្សទារុណកម្មនៃនរកដែលឆេះ សន្ធោសន្ធៅ។
ពួកគេ(ជិន)ធ្វើការឱ្យស៊ូឡៃម៉ានតាមអ្វីដែលគេចង់ ដូច ជាវិមានដ៍ខ្ពស់ៗ រូបចម្លាក់ និងចានដ៏ធំដូចស្រះទឹក ហើយនិងឆ្នាំង ដែលជាប់នៅនឹងកន្លែង។ (អល់ឡោះបានមានបន្ទូលថា) ឱពូជពង្ស ដាវូដ! ចូរពួកអ្នកអនុវត្ដតាមដោយដឹងគុណ (ចំពោះអល់ឡោះ)ចុះ។ ហើយអ្នកដែលដឹងគុណក្នុងចំណោមខ្ញុំរបស់យើងគឺតិចតួចបំផុត។
No comments:
Post a Comment