ចម្លើយ
فِي جَنَّاتِ النَّعِيمِ (۴۳) عَلَى سُرُرٍ مُتَقَابِلِينَ (۴۴) يُطَافُ عَلَيْهِمْ بِكَأْسٍ مِنْ مَعِينٍ (۴۵) بَيْضَاءَ لَذَّةٍ لِلشَّارِبِينَ (۴۶) لَا فِيهَا غَوْلٌ وَلَا هُمْ عَنْهَا يُنْزَفُونَ (۴۷) وَعِنْدَهُمْ قَاصِرَاتُ الطَّرْفِ عِينٌ (۴۸)
[سورة الصافات(43-48)]
នៅក្នុងឋានសួគ៌ណាអ៊ីម។[អាយ៉ះទី(43)]
ដោយពួកគេអង្គុយលើគ្រែទល់មុខគ្នា(យ៉ាងសប្បាយ រីករាយ)។ [អាយ៉ះទី(44)]
គេដាក់នៅជុំវិញពួកគេនូវកែវស្រាមកពីទនេ្លស្រាដែលហូរ [អាយ៉ះទី(45)]
មានពណ៌សដែលមានរសជាតិឆ្ងាញ់សម្រាប់បណ្ដាអ្នកដែល ទទួលទាន។ [អាយ៉ះទី(46)]
ដែលនៅក្នុងវា(ស្រា)មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ឡើយ ហើយក៏មិនឱ្យពួកគេស្រវឹងដោយសារវាដែរ។[អាយ៉ះទី(47)]
ហើយនៅក្បែរពួកគេមានស្រីទេពអប្សរជាច្រើន។ [អាយ៉ះទី(48)]
مُتَّكِئِينَ عَلَىٰ فُرُشٍ بَطَائِنُهَا مِنْ إِسْتَبْرَقٍ ۚ وَجَنَى الْجَنَّتَيْنِ دَانٍ ۵۴
فَبِأَيِّ آلَاءِ رَبِّكُمَا تُكَذِّبَانِ ٥
[سورة الرحمن(54-55)]
ពួកគេអង្គុយផ្អែកខ្លួននៅលើពូកដែលក្រាលព្រំំធ្វើពីសូត្រ ក្រាស់។ ហើយផ្លែឈើនៃឋានសួគ៌ទាំងពីរនោះគឺនៅក្បែរពួកគេ។[អាយ៉ះទី (54)]
ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ? [អាយ៉ះទី (55)]
وَبَشِّرِ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أَنَّ لَهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ كُلَّمَا رُزِقُوا مِنْهَا مِنْ ثَمَرَةٍ رِزْقًا ۙ قَالُوا هَٰذَا الَّذِي رُزِقْنَا مِنْ قَبْلُ ۖ وَأُتُوا بِهِ مُتَشَابِهًا ۖ وَلَهُمْ فِيهَا أَزْوَاجٌ مُطَهَّرَةٌ ۖ وَهُمْ فِيهَا خَالِدُونَ
[سورة البقرة(25)]
ហើយចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដ្ដា អ្នកដែលមានជំនឿ និងបានសាងអំពើល្អថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ រាល់ពេលដែលពួកគេត្រូវបានគេផ្ដល់លាភសក្ការៈជាផ្លែឈើមួយ ប្រភេទក្នុងឋានសួគ៌ ពួកគេតែងតែនិយាយថាៈ នេះជាផ្លែឈើដែល ពួកយើងត្រូវបានគេផ្ដល់ឱ្យកាលពីមុនដែរ។ ហើយពួកគេត្រូវបាន គេផ្ដល់ផ្លែឈើឱ្យដែលមានសណ្ឋានដូចៗគ្នា (តែមានរសជាតិខុស គ្នា)។ ហើយនៅក្នុងឋានសួគ៌នោះពួកគេមានភរិយាដ៏ស្អាតស្អំជា ច្រើន ហើយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ لَهُمْ فِيهَا أَزْوَاجٌ مُطَهَّرَةٌ ۖ وَنُدْخِلُهُمْ ظِلًّا ظَلِيلًا
[سورة النساء(57)]
ចំណែកឯបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អ វិញ យើងនឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ ដែលមានទនេ្លជាច្រើន ហូរពីក្រោមវា ដោយពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ។ នៅ ក្នុងនោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន។ ហើយយើងនឹង បញ្ចូលពួកគេទៅក្នុងម្លប់ដ៏ត្រឈឹងត្រឈៃ(នៅក្នុងឋានសួគ៌)។
جَنَّاتُ عَدْنٍ يَدْخُلُونَهَا تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ لَهُمْ فِيهَا مَا يَشَاءُونَ ۚ كَذَٰلِكَ يَجْزِي اللَّهُ الْمُتَّقِينَ
[سورة النحل(31)]
ពួកគេនឹងបានចូលទៅក្នុងឋានសួគ៌អាត់និនដែលមាន ទនេ្លជាច្រើនហូរពីក្រោមវា។ ពួកគេនឹងមានអ្វីៗគ្រប់បែបយ៉ាង ដែលពួកគេប្រាថ្នានៅក្នុងនោះ។ ដូច្នោះហើយអល់ឡោះតបស្នង ដល់បណ្ដាអ្នកដែលកោតខ្លាចទ្រង់។
لَا يَسْمَعُونَ فِيهَا لَغْوًا إِلَّا سَلَامًا ۖ وَلَهُمْ رِزْقُهُمْ فِيهَا بُكْرَةً وَعَشِيًّا
[سورة مريم(62)]
ដោយពួកគេមិនឮអ្វីដែលឥតប្រយោជន៍នៅក្នុងនោះ ឡើយគឺមានតែពាក្យគោរពជូនពរឪសិរីសួស្ដីឱប៉ុណ្ណោះ។ ហើយ នៅក្នុងនោះពួកគេមានចំណីអាហាររបស់ពួកគេ(តាមសេចក្ដី ប្រាថ្នា)ទាំងព្រឹកទាំងល្ងាច។
إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِنْ ذَهَبٍ وَلُؤْلُؤًا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌ
[سورة الحج(23)]
ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកដែលមាន ជំនឿនិងបានសាងអំពើល្អទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ កាត់ពីក្រោមវា ដោយគេតុបតែងលំអឱ្យពួកគេនៅក្នុងនោះជាមួយ នឹងកងដៃកងជើងធ្វើពីមាសនិងគជ់ខ្យង។ ហើយសំលៀកបំពាក់ របស់ពួកគេនៅក្នុងនោះគឺក្រណាត់សូត្រ។
جَنَّاتُ عَدْنٍ يَدْخُلُونَهَا يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِنْ ذَهَبٍ وَلُؤْلُؤًا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌ
[سورة فاطر(33)]
គឺឋានសួគ៌អាត់និនដែលពួកគេនឹងចូលទៅក្នុងវាដោយ ពួកគេត្រូវគេតុបតែងនៅក្នុងនោះអំពីខ្សែដៃមាសនិងគជ់។ ហើយ សំលៀកបំពាក់របស់ពួកគេនៅក្នុងនោះគឺអំពីក្រណាត់សូត្រ។
مُتَّكِئِينَ فِيهَا يَدْعُونَ فِيهَا بِفَاكِهَةٍ كَثِيرَةٍ وَشَرَابٍ
وَعِنْدَهُمْ قَاصِرَاتُ الطَّرْفِ أَتْرَابٌ
[سورة ص(51-52)]
ពួកគេអង្គុយទមេ្រតខ្លួននៅក្នុងនោះ ដោយពួកគេអាចសុំ ផ្លែឈើ និងភេសជ្ជៈគ្រប់ប្រភេទតាមតម្រូវការនៅក្នុងនោះ។ [អាយ៉ះទី(51)]
ហើយនៅក្បែរពួកគេមានស្រីទេពអប្សរ(មិនសម្លឹងបុរស ដទៃក្រៅពីស្វាមីរបស់គេ)ដែលមានអាយុស្មើៗគ្នា។ [អាយ៉ះទី(52)]
No comments:
Post a Comment