ចម្លើយ
إِنَّ قَارُونَ كَانَ مِنْ قَوْمِ مُوسَى فَبَغَى عَلَيْهِمْ وَآتَيْنَاهُ مِنَ الْكُنُوزِ مَا إِنَّ مَفَاتِحَهُ لَتَنُوءُ بِالْعُصْبَةِ أُولِي الْقُوَّةِ إِذْ قَالَ لَهُ قَوْمُهُ لَا تَفْرَحْ إِنَّ اللَّهَ لَا يُحِبُّ الْفَرِحِينَ (76) وَابْتَغِ فِيمَا آتَاكَ اللَّهُ الدَّارَ الْآخِرَةَ وَلَا تَنْسَ نَصِيبَكَ مِنَ الدُّنْيَا وَأَحْسِنْ كَمَا أَحْسَنَ اللَّهُ إِلَيْكَ وَلَا تَبْغِ الْفَسَادَ فِي الْأَرْضِ إِنَّ اللَّهَ لَا يُحِبُّ الْمُفْسِدِينَ (77) قَالَ إِنَّمَا أُوتِيتُهُ عَلَى عِلْمٍ عِنْدِي أَوَلَمْ يَعْلَمْ أَنَّ اللَّهَ قَدْ أَهْلَكَ مِنْ قَبْلِهِ مِنَ الْقُرُونِ مَنْ هُوَ أَشَدُّ مِنْهُ قُوَّةً وَأَكْثَرُ جَمْعًا وَلَا يُسْأَلُ عَنْ ذُنُوبِهِمُ الْمُجْرِمُونَ (78) فَخَرَجَ عَلَى قَوْمِهِ فِي زِينَتِهِ قَالَ الَّذِينَ يُرِيدُونَ الْحَيَاةَ الدُّنْيَا يَا لَيْتَ لَنَا مِثْلَ مَا أُوتِيَ قَارُونُ إِنَّهُ لَذُو حَظٍّ عَظِيمٍ (79) وَقَالَ الَّذِينَ أُوتُوا الْعِلْمَ وَيْلَكُمْ ثَوَابُ اللَّهِ خَيْرٌ لِمَنْ آمَنَ وَعَمِلَ صَالِحًا وَلَا يُلَقَّاهَا إِلَّا الصَّابِرُونَ (80) فَخَسَفْنَا بِهِ وَبِدَارِهِ الْأَرْضَ فَمَا كَانَ لَهُ مِنْ فِئَةٍ يَنْصُرُونَهُ مِنْ دُونِ اللَّهِ وَمَا كَانَ مِنَ الْمُنْتَصِرِينَ (81) وَأَصْبَحَ الَّذِينَ تَمَنَّوْا مَكَانَهُ بِالْأَمْسِ يَقُولُونَ وَيْكَأَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَنْ يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ لَوْلَا أَنْ مَنَّ اللَّهُ عَلَيْنَا لَخَسَفَ بِنَا [سورة القصص(76-82)]
ពិតប្រាកដណាស់ ករូនគឺស្ថិតក្នុងក្រុមរបស់មូសា តែគេបាន រំលោភបំពានលើពួកទាំងនោះ។ ហើយយើងបានប្រទានឱ្យគេនូវ កំណប់ទ្រព្យមួយចំនួនដែលកូនសោររបស់វាពិតជាធ្ងន់ក្នុងការលី ចំពោះពួកបុរសៗដែលមានកំលាំងខ្លាំងក្លា ខណៈដែលក្រុមរបស់គេ បាននិយាយទៅកាន់គេថាៈ ចូរអ្នកកុំសប្បាយហួសហេតុ(រមិលគុណ) ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលសប្បាយ ហួសហេតុឡើយ។ [អាយ៉ះទី(76)]
ហើយចូរអ្នកស្វែងរកផលបុណ្យសម្រាប់ថ្ងៃបរលោកនូវអ្វី ដែលអល់ឡោះបានប្រទានឱ្យអ្នកចុះ តែកុំភេ្លចនូវលាភសំណាង ចំណែករបស់អ្នកនៅក្នុងលោកិយនេះឱ្យសោះ។ ហើយចូរអ្នកសាង អំពើល្អដូចអ្វី ដែលអល់ឡោះបានធ្វើល្អចំពោះអ្នក។ ហើយចូរអ្នក កុំស្វែងរកភាពវិនាសកម្មនៅលើផែនដីនេះឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។ [អាយ៉ះទី(77)]
គេ(ករូន)បាននិយាយថាៈ តាមពិត អ្វីដែលគេបានប្រទាន វាឱ្យខ្ញុំ គឺដោយសារតែចំណេះវិជ្ជាដែលខ្ញុំមាន។ តើគេមិនបានដឹងទេថាៈ ពិតប្រាកដណាស់ អល់ឡោះបានបំផ្លាញជាច្រើនជំនាន់មកហើយ មុនរូបគេ ដែលគេ(ពួកជំនាន់មុន)ជាអ្នកខ្លាំង និងមានទ្រព្យសម្បត្ដិ ច្រើនជាងរូបគេទៅទៀតនោះ? ហើយពួកដែលប្រព្រឹត្ដបាបកម្មមិន ត្រូវគេសួរអំពីបាបកម្មរបស់ពួកគេឡើយ។ [អាយ៉ះទី(78)]
រួចមកគេ(ករូន)ក៏បានដើរចេញទៅកាន់ក្រុមរបស់គេក្នុង លក្ខណៈតុបតែងយ៉ាងអំនួតរបស់គេ។ ពួកដែលប្រាថ្នាតែការរស់ នៅក្នុងលោកិយបាននិយាយថាៈ អ្ហា៎! ពួកយើងចង់បានដូចអ្វីដែល គេបានប្រទានឱ្យករូន។ ពិតប្រាកដណាស់ គេមានសំណាងដ៏ធំធេង។ [អាយ៉ះទី(79)]
រីឯបណ្ដាអ្នកដែលគេបានផ្ដល់ចំណេះដឹងឱ្យបាននិយាយថាៈ មហន្ដរាយហើយពួកអ្នក! ផលបុណ្យរបស់អល់ឡោះគឺប្រសើរបំផុត សម្រាប់អ្នកដែលមានជំនឿ និងអ្នកដែលបានប្រព្រឹត្ដអំពើល្អត្រឹមត្រូវ។ ហើយគ្មាននរណាទទួលបានវា(ផលបុណ្យ)ឡើយ លើកលែង តែបណ្ដាអ្នកដែលអត់ធ្មត់ប៉ុណ្ណោះ។ [អាយ៉ះទី(80)]
ដូចេ្នះយើងក៏បានឱ្យដីលេបខ្លួនគេ(ករូន) និងលំនៅដ្ឋាន របស់គេ។ ហើយគ្មានក្រុមណាមួយអាចជួយគេក្រៅពីអល់ឡោះ ឡើយ។ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបានដែរ។ [អាយ៉ះទី(81)]
ហើយពួកដែលបានប្រាថ្នាចង់បានបុណ្យសក្ដិរបស់គេ(ករូន) កាលពីថ្ងៃមុននោះចាប់ផ្ដើមនិយាយថាៈ តើអ្នកមិនបានដឹងទេថា ពិតប្រាកដណាស់ អល់ឡោះបើកទូលាយ និងដាក់កំណត់លាភ សក្ការៈចំពោះអ្នកណាម្នាក់ក្នុងចំណោមខ្ញុំរបស់ទ្រង់ដែលទ្រង់មាន ចេតនា។ ប្រសិនបើអល់ឡោះមិនបានផ្ដល់ក្ដីមេត្ដាចំពោះ(ពាក្យ សំដី)ពួកយើងទេនោះ ទ្រង់ពិតជាពន្លិចពួកយើង(ទៅក្នុងដីដូច ករូន)ជាមិនខាន។ ហើយអ្នកមិនបានដឹងទេថា ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះមិនបានទទួលជោគជ័យឡើយ។ [អាយ៉ះទី(82)]
No comments:
Post a Comment