ចម្លើយ
مَنْ جَاءَ بِالْحَسَنَةِ فَلَهُ خَيْرٌ مِنْهَا وَهُمْ مِنْ فَزَعٍ يَوْمَئِذٍ آمِنُونَ.۸۹ وَمَنْ جَاءَ بِالسَّيِّئَةِ فَكُبَّتْ وُجُوهُهُمْ فِي النَّارِ هَلْ تُجْزَوْنَ إِلَّا مَا كُنْتُمْ تَعْمَلُونَ ۹۰
[سورة النمل(89-90)]
អ្នកណាហើយបាននាំមកនូវអំពើល្អ(នៅថ្ងៃបរលោក) គឺ គេនឹងទទួលបានការតបស្នងល្អប្រសើរជាងអំពើនោះទៅទៀត។ ហើយពួកគេជាអ្នកដែលមានសុវត្ថិភាពបំផុតពីការភ័យរន្ធត់នៅថ្ងៃ នោះ។[អាយ៉ះទី (89)]
តែអ្នកណាហើយដែលបាននាំមកនូវអំពើអាក្រក់វិញនោះ ពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងនរកដោយផ្កាប់មុខ។ ពួកអ្នក មិនត្រូវគេតបស្នងក្រៅពីអ្វីដែលពួកអ្នកបានប្រព្រឹត្ដ(នៅក្នុង លោកិយ)នោះឡើយ។ [អាយ៉ះទី (90)]
وَيَوْمَ الْقِيَامَةِ تَرَى الَّذِينَ كَذَبُوا عَلَى اللَّهِ وُجُوهُهُمْ مُسْوَدَّةٌ ۚ أَلَيْسَ فِي جَهَنَّمَ مَثْوًى لِلْمُتَكَبِّرِينَ
[سورة الزمر(60)]
ហើយនៅថ្ងៃបរលោក អ្នកនឹងឃើញពួកដែលភូតកុហក ចំពោះអល់ឡោះ មុខរបស់ពួកគេខ្មៅងងឹត។ តើនៅក្នុងនរក ជើហាន់ណាំមិនមែនជាកន្លែងសម្រាប់ពួកដែលក្រអឺតក្រទមទេឬ?
وَنُفِخَ فِي الصُّورِ فَصَعِقَ مَنْ فِي السَّمَاوَاتِ وَمَنْ فِي الْأَرْضِ إِلَّا مَنْ شَاءَ اللَّهُ ثُمَّ نُفِخَ فِيهِ أُخْرَى فَإِذَا هُمْ قِيَامٌ يَنْظُرُونَ (68) وَأَشْرَقَتِ الْأَرْضُ بِنُورِ رَبِّهَا وَوُضِعَ الْكِتَابُ وَجِيءَ بِالنَّبِيِّينَ وَالشُّهَدَاءِ وَقُضِيَ بَيْنَهُمْ بِالْحَقِّ وَهُمْ لَا يُظْلَمُونَ (69) وَوُفِّيَتْ كُلُّ نَفْسٍ مَا عَمِلَتْ وَهُوَ أَعْلَمُ بِمَا يَفْعَلُونَ (70) وَسِيقَ الَّذِينَ كَفَرُوا إِلَى جَهَنَّمَ زُمَرًا حَتَّى إِذَا جَاءُوهَا فُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا أَلَمْ يَأْتِكُمْ رُسُلٌ مِنْكُمْ يَتْلُونَ عَلَيْكُمْ آيَاتِ رَبِّكُمْ وَيُنْذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَذَا قَالُوا بَلَى وَلَكِنْ حَقَّتْ كَلِمَةُ الْعَذَابِ عَلَى الْكَافِرِينَ (71) قِيلَ ادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا فَبِئْسَ مَثْوَى الْمُتَكَبِّرِينَ (72) وَسِيقَ الَّذِينَ اتَّقَوْا رَبَّهُمْ إِلَى الْجَنَّةِ زُمَرًا حَتَّى إِذَا جَاءُوهَا وَفُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا سَلَامٌ عَلَيْكُمْ طِبْتُمْ فَادْخُلُوهَا خَالِدِينَ (73)
[سورة الزمر(68-73)]
ហើយគេបានផ្លុំត្រែ ពេលនោះអ្នកដែលនៅលើមេឃជា ច្រើនជាន់ និងអ្នកដែលនៅលើផែនដីបានស្លាប់ទាំងអស់ លើកលែង តែអ្នកណាដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ បន្ទាប់មកគេបាន ផ្លុំវាម្ដងទៀត ពេលនោះពួកគេស្រាប់តែក្រោកឈររង់ចាំមើល (ការកាត់សេចក្ដី)។ [អាយ៉ះទី (68)]
ហើយផែនដីបានបំភ្លឺដោយពន្លឺនៃម្ចាស់របស់វា។ ហើយ សៀវភៅកំណត់ហេតុត្រូវបានគេចែកឱ្យ(រៀងៗខ្លួន)។ ហើយគេ បាននាំមកនូវបណ្ដាណាពីនិងបណ្ដាសាក្សី។ រួចគេក៏បានកាត់សេចក្ដី រវាងពួកគេដោយយុត្ដិធម៌ ដោយពួកគេមិនត្រូវគេបំពានឡើយ។ [អាយ៉ះទី (69)]
ហើយបុគ្គលគ្រប់រូបត្រូវបានគេផ្ដល់ឱ្យយ៉ាងពេញលេញ នូវអ្វីដែលគេបានប្រព្រឹត្ដ ដោយទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។ [អាយ៉ះទី (70)]
ហើយពួកដែលគ្មានជំនឿត្រូវបានគេកៀងទៅកាន់នរក ជើហាន់ណាំទាំងហ្វូងៗ។ លុះនៅពេលដែលពួកគេបានមកដល់ នរកនោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នកយាម ទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នកដោយពួកគេសូត្រឱ្យ ពួកអ្នកស្ដាប់នូវអាយ៉ាត់ៗនៃម្ចាស់របស់ពួកអ្នក ហើយពួកគេដាស់ តឿនព្រមានចំពោះការជួបនៃថ្ងៃរបស់ពួកអ្នកនេះទេឬ? ពួកគេ បាននិយាយថាៈ ពិតមែនហើយ។ ក៏ប៉ុន្ដែពាក្យសំដីដាក់ទារុណកម្ម បានកំណត់ធ្លាក់ទៅលើពួកដែលគ្មានជំនឿ។ [អាយ៉ះទី (71)]
មានគេនិយាយថាៈ ចូរពួកអ្នកចូលតាមទ្វារនានារបស់ នរកជើហាន់ណាំ ដោយពួកអ្នកនឹងស្ថិតនៅក្នុងនោះជាអមតៈចុះ។ ហើយកន្លែងរបស់ពួកដែលក្រអឺតក្រទមគឺអាក្រក់បំផុត។ [អាយ៉ះទី (72)]
ហើយបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេត្រូវបាន គេនាំទៅកាន់ឋានសួគ៌ជាក្រុមៗ។ លុះនៅពេលដែលពួកគេបានមក ដល់ឋានសួគ៌នោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នក យាមទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ សូមសុខសន្ដិភាព កើតមានចំពោះពួកអ្នក ពួកអ្នកមានសុភមង្គលហើយ ដូចេ្នះចូរពួក អ្នកចូលទៅក្នុងឋានសួគ៌ដោយរស់នៅជាអមតៈចុះ។ [អាយ៉ះទី (73)]
No comments:
Post a Comment