Friday, June 17, 2022

តើក្រុមហ្វៀរអោន បានទទួលនូវទណ្ឌកម្ម អ្វីខ្លះ?...

 


ចម្លើយ

وَلَقَدْ أَخَذْنَا آلَ فِرْعَوْنَ بِالسِّنِينَ وَنَقْصٍ مِنَ الثَّمَرَاتِ لَعَلَّهُمْ يَذَّكَّرُونَ

[سورة الأعراف(130)]


ជាការពិតណាស់ យើងបានដាក់ទណ្ឌកម្មចំពោះក្រុម ហ្វៀរអោននូវគ្រោះរាំងស្ងួតជាច្រើនឆ្នាំ និងកាត់បន្ថយភោគផល ជាច្រីនដើម្បីឱ្យពួកគេចងចាំ។


فَأَرْسَلْنَا عَلَيْهِمُ الطُّوفَانَ وَالْجَرَادَ وَالْقُمَّلَ وَالضَّفَادِعَ وَالدَّمَ آيَاتٍ مُفَصَّلَاتٍ فَاسْتَكْبَرُوا وَكَانُوا قَوْمًا مُجْرِمِينَ (133) وَلَمَّا وَقَعَ عَلَيْهِمُ الرِّجْزُ قَالُوا يَا مُوسَى ادْعُ لَنَا رَبَّكَ بِمَا عَهِدَ عِنْدَكَ لَئِنْ كَشَفْتَ عَنَّا الرِّجْزَ لَنُؤْمِنَنَّ لَكَ وَلَنُرْسِلَنَّ مَعَكَ بَنِي إِسْرَائِيلَ (134) فَلَمَّا كَشَفْنَا عَنْهُمُ الرِّجْزَ إِلَى أَجَلٍ هُمْ بَالِغُوهُ إِذَا هُمْ يَنْكُثُونَ (135) فَانْتَقَمْنَا مِنْهُمْ فَأَغْرَقْنَاهُمْ فِي الْيَمِّ بِأَنَّهُمْ كَذَّبُوا بِآيَاتِنَا وَكَانُوا عَنْهَا غَافِلِينَ (136) [سورة الأعراف(136-133)]


ដូចេ្នះ យើងបានបញ្ជូនទៅលើពួកគេ(ជាការដាក់ ទណ្ឌកម្ម)នូវទឹកជំនន់ សត្វកណ្ដូប សត្វចៃ សត្វកង្កែប និងឈាម ដែលជាភសុ្ដតាងៗដាច់ដោយឡែកពីគ្នា។ ទោះជាដូចនោះក្ដី ក៏ពួក គេនៅតែក្រអឺតក្រទមដដែល។ ហើយពួកគេគឺជាក្រុមដែលបាន ប្រព្រឹត្ដអាក្រក់មែន។ [អាយ៉ះទី (133)]


នៅពេលដែលទណ្ឌកម្មបានធ្លាក់មកលើពួកគេ ពួកគេ បាននិយាយ(អង្វរ)ថាៈ ឱមូសា! សូមអ្នកបួងសួងសុំពីម្ចាស់របស់ អ្នកឱ្យពួកយើងនូវអ្វីដែលទ្រង់បានសន្យាជាមួយអ្នក(ថានឹងដក ទណ្ឌកម្ម បើពួកយើងសារភាពកំហុស)ផង។ ជាការពិតណាស់ បើ អ្នកអាចដកទណ្ឌកម្មនេះចេញពីពួកយើងបាន ពួកយើងច្បាស់ជានឹង ជឿលើអ្នក ហើយពួកយើងពិតជានឹងដោះលែងអំបូរអ៊ីស្រាអែល ឱ្យទៅជាមួយអ្នក។ [អាយ៉ះទី (134)]


នៅពេលដែលយើងបានដកទណ្ឌកម្មចេញពីពួកគេទៅ កាន់ពេលកំណត់ដាក់លើពួកគេនោះ ស្រាប់តែពួកគេក្បត់កិច្ចសន្យា ទៅវិញ។ [អាយ៉ះទី (135)]

ដូចេ្នះយើងបានផ្ដន្ទាទោសពួកគេដោយយើងបានពន្លិច ពួកគេទៅក្នុងសមុទ្រ ដោយសារតែពួកគេបានបដិសេធនឹងបណ្ដា ភសុ្ដតាងរបស់យើង និងបានធេ្វសប្រហែសចំពោះវា។[អាយ៉ះទី (136)]







No comments:

Post a Comment

គីយ៉ាម៉ាត់

  តើ ថ្ងៃគីយ៉ាម៉ាត់ ជាថ្ងៃអ្វី?.... តើថ្ងៃគីយ៉ាម៉ាត់ មិនបានកំណត់ សញ្ញាជាក់លាក់ទេឬ?. តើអ្នកដែលមិនជឿលើ ថ្ងៃគីយ៉ាម៉ាត់ តើនឹងទទួល លទ្ធផលបែបណា?.....