Friday, June 17, 2022

តើការវាយថ្មនឹងដំបងរបស់មូសា បានបាញ់ទឹកចេញជា ប៉ុន្មាន រន្ធ?...

 


ចម្លើយ


وَإِذِ اسْتَسْقَىٰ مُوسَىٰ لِقَوْمِهِ فَقُلْنَا اضْرِبْ بِعَصَاكَ الْحَجَرَ ۖ فَانْفَجَرَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَشْرَبَهُمْ ۖ كُلُوا وَاشْرَبُوا مِنْ رِزْقِ اللَّهِ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ

[سورة البقرة(60)]


ហើយ(ចូរចងចាំ) នៅពេលដែលមូសាបានសុំឱ្យយើងប្រទានទឹកដល់ក្រុមរបស់គេ ពេលនោះយើងបានបញ្ជាថាៈ ចូរអ្នកវាយថ្មនឹងដំបងរបស់អ្នកចុះ។ ដូចេ្នះ(ពេលដែលមូសាវាយ) ថ្មនោះក៏បានបាញ់ទឹកចេញជាដប់ពីររន្ធ។មនុស្សគ្រប់រូបសុទ្ធតែបានដឹងពីទីកន្លែងដែលត្រូវផឹកទឹករបស់ពួកគេ។ ចូរពួកអ្នកបរិភោគ និង ទទួលទាននូវលាភសក្ការៈរបស់អល់ឡោះចុះ ហើយកុំបំពាននៅលើផែនដីដោយបង្កវិនាសកម្មឱ្យសោះ។


وَمِنْ قَوْمِ مُوسَىٰ أُمَّةٌ يَهْدُونَ بِالْحَقِّ وَبِهِ يَعْدِلُونَ  

وَقَطَّعْنَاهُمُ اثْنَتَيْ عَشْرَةَ أَسْبَاطًا أُمَمًا ۚ وَأَوْحَيْنَا إِلَىٰ مُوسَىٰ إِذِ اسْتَسْقَاهُ قَوْمُهُ أَنِ اضْرِبْ بِعَصَاكَ الْحَجَرَ ۖ فَانْبَجَسَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَشْرَبَهُمْ ۚ وَظَلَّلْنَا عَلَيْهِمُ الْغَمَامَ وَأَنْزَلْنَا عَلَيْهِمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ ۚ وَمَا ظَلَمُونَا وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ. 

[سورة الأعراف(160-159)]


ក្នុងចំណោមក្រុមរបស់មូសាមានមួយក្រុមដែលចង្អុល បង្ហាញអ្នកដទៃទៅរកការពិត និងកាត់សេចក្ដីដោយយុត្ដិធម៌។ [អាយ៉ះទី (159)]


យើងបានបំបែកពួកគេជាដប់ពីរក្រុមតាមពូជអំបូរ នីមួយៗ។ ហើយយើងបានផ្ដល់វ៉ាហ៊ីចំពោះមូសានៅពេលដែល   ក្រុមរបស់គេបានសុំទឹកពីគេ។ ចូរអ្នកវាយថ្មនឹងដំបងរបស់អ្នក។ បន្ទាប់មកថ្មនោះបានបាញ់ទឹកចេញពីវាដប់ពីររន្ធ។ ពិតប្រាកដណាស់ ក្រុមនីមួយៗបានដឹងពីកន្លែងផឹកទឹករបស់ពួកគេ។ ហើយ យើងបានធ្វើឱ្យពពកបាំងជាម្លប់លើពួកគេ ហើយយើងបានបញ្ចុះអាល់ម៉ាន់ណា  និងសត្វក្រួចឱ្យពួកគេ។ ចូរពួកអ្នកបរិភោគចំណី អាហារល្អៗដែលយើងបានផ្ដល់ឱ្យពួកអ្នក។ ហើយពួកគេមិនបាន បំពានលើយើងឡើយ ក៏ប៉ុន្ដែពួកគេទេដែលបំពានលើខ្លួនឯងនោះ។[អាយ៉ះទី (160)]







No comments:

Post a Comment

គីយ៉ាម៉ាត់

  តើ ថ្ងៃគីយ៉ាម៉ាត់ ជាថ្ងៃអ្វី?.... តើថ្ងៃគីយ៉ាម៉ាត់ មិនបានកំណត់ សញ្ញាជាក់លាក់ទេឬ?. តើអ្នកដែលមិនជឿលើ ថ្ងៃគីយ៉ាម៉ាត់ តើនឹងទទួល លទ្ធផលបែបណា?.....