ចម្លើយ
وَيَوْمَ نُسَيِّرُ الْجِبَالَ وَتَرَى الْأَرْضَ بَارِزَةً وَحَشَرْنَاهُمْ فَلَمْ نُغَادِرْ مِنْهُمْ أَحَدًا (47) وَعُرِضُوا عَلَى رَبِّكَ صَفًّا لَقَدْ جِئْتُمُونَا كَمَا خَلَقْنَاكُمْ أَوَّلَ مَرَّةٍ بَلْ زَعَمْتُمْ أَلَّنْ نَجْعَلَ لَكُمْ مَوْعِدًا (48) وَوُضِعَ الْكِتَابُ فَتَرَى الْمُجْرِمِينَ مُشْفِقِينَ مِمَّا فِيهِ وَيَقُولُونَ يَا وَيْلَتَنَا مَالِ هَذَا الْكِتَابِ لَا يُغَادِرُ صَغِيرَةً وَلَا كَبِيرَةً إِلَّا أَحْصَاهَا وَوَجَدُوا مَا عَمِلُوا حَاضِرًا وَلَا يَظْلِمُ رَبُّكَ أَحَدًا
(سورة كهف 47-49)
ហើយនៅថ្ងៃដែលយើងធ្វើឱ្យភ្នំទាំងឡាយរសាត់(ដូច ពពក) ហើយអ្នក
នឹងឃើញផែនដីរាបស្មើ ហើយយើងនឹងប្រមូល ពួកគេទាំងអស់ ដោយយើងមិនបន្សល់ទុកនរណាម្នាក់ឡើយ។
ពួកគេទាំងអស់ត្រូវបានបង្ហាញខ្លួនជាជួរៗនៅពីមុខម្ចាស់ របស់អ្នក។ ជាការពិតណាស់ ពួកអ្នកបានមកជួបយើងដូចពេលដែល យើងបានបង្កើតពួកអ្នកជាលើកដំបូងដែរ។ ប៉ុន្ដែពួកអ្នកបានគិតថា យើងនឹងមិនកំណត់ពេលសម្រាប់ពួកអ្នកជួបនឹងយើងឡើយ។
ហើយសៀវភៅកំណត់ហេតុត្រូវបានគេដាក់(នៅដៃខាង ស្ដាំសម្រាប់អ្នកដែលមានជំនឿ និងដៃខាងឆេ្វងសម្រាប់អ្នកដែល គ្មានជំនឿ)ពេលនោះអ្នកនឹងឃើញពួកដែលប្រព្រឹត្ដអំពើអាក្រក់ មានការភ័យខ្លាចនូវអ្វីដែលមាននៅក្នុងកំណត់ហេតុនោះ។ ហើយ ពួកគេនឹងនិយាយថាៈ វិនាសអន្ដរាយហើយពួកយើង! តើនេះជា សៀវភៅកំណត់ហេតុអ្វីទៅបានជាវាមិនបន្សល់ទុកសូម្បីតែអ្វីដែល តូចឬធំ ផ្ទុយទៅវិញវាបានកត់ត្រាទុកទាំងអស់ដូចេ្នះ! ហើយពួកគេ បានឃើញនៅចំពោះមុខនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ហើយម្ចាស់ របស់អ្នកមិនបំពានលើអ្នកណាម្នាក់ឡើយ។ [អាយ៉ះទី (47-49)]
يَوْمَ يُنْفَخُ فِي الصُّورِ ۚ وَنَحْشُرُ الْمُجْرِمِينَ يَوْمَئِذٍ زُرْقًا .
[سورة طه(102)]
នៅថ្ងៃដែលគេ(ម៉ាឡាអ៊ីកាត់)ផ្លុំត្រែ ហើយនៅថ្ងៃនោះ យើងនឹងប្រមូល
ពួកដែលប្រព្រឹត្ដអំពើអាក្រក់ដោយភ្នែករបស់ ពួកគេឡើងជាំខៀវ។
يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمْ ۚ إِنَّ زَلْزَلَةَ السَّاعَةِ شَيْءٌ عَظِيمٌ . يَوْمَ تَرَوْنَهَا تَذْهَلُ كُلُّ مُرْضِعَةٍ عَمَّا أَرْضَعَتْ وَتَضَعُ كُلُّ ذَاتِ حَمْلٍ حَمْلَهَا وَتَرَى النَّاسَ سُكَارَىٰ وَمَا هُمْ بِسُكَارَىٰ وَلَٰكِنَّ عَذَابَ اللَّهِ شَدِيدٌ.
[سورة الحج(1-2)]
ឱមនុស្សលោក! ចូរពួកខ្លាចចំពោះម្ចាស់របស់ពួក អ្នក។ ពិតប្រាកដណាស់ ការរញ្ជួយផែនដីនៃថ្ងៃបរលោកគឺជា ព្រឹត្ដិការណ៍មួយដ៏ធំធេង។
ថ្ងៃនោះ ពួកអ្នកនឹងឃើញព្រឹត្ដិការណ៍ថ្ងៃបរលោករាល់ៗស្ដ្រី ដែលបំបៅកូនគឺភេ្លចភ្លាំងស្មារតីពីកូនដែលគេបំបៅ ហើយរាល់ៗស្ដ្រី ដែលមានផ្ទៃពោះវិញ គឺរលូតកូនរបស់គេ(ដោយក្ដីរន្ធត់)។ ហើយ អ្នក(មូហាំម៉ាត់)នឹងឃើញមនុស្សទាំងអស់(វងេ្វងវង្វាន់)ដូចជា ស្រវឹង ខណៈដែលពួកគេមិនមែនស្រវឹងឡើយ ក៏ប៉ុន្ដែទារុណកម្ម របស់អល់ឡោះ(នៅថ្ងៃនោះ)គឺខ្លាំងក្លាបំផុត។ [អាយ៉ះទី (1-2)]
وَأَنَّ السَّاعَةَ آتِيَةٌ لَا رَيْبَ فِيهَا وَأَنَّ اللَّهَ يَبْعَثُ مَنْ فِي الْقُبُورِ
[سورة الحج(7)]
ហើយពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ដោយគ្មាន ការសង្ស័យអំពីវាឡើយ។ ហើយពិតប្រាកដណាស់ អល់ឡោះធ្វើឱ្យ អ្នកដែលនៅក្នុងផ្នូរទាំងអស់រស់ឡើងវិញ។
فَإِذَا نُفِخَ فِي الصُّورِ فَلَا أَنْسَابَ بَيْنَهُمْ يَوْمَئِذٍ وَلَا يَتَسَاءَلُونَ.
[سورة المؤمنون(101)]
ហើយនៅពេលដែលគេផ្លុំត្រែ(នៅថ្ងៃបរលោក)គឺគ្មាន សាច់សាលោហិតរវាងពួកគេទៀតទេនៅថ្ងៃនោះ ហើយពួកគេក៏ គ្មានការសួរគ្នាដែរ។
قَالُوا يَا وَيْلَنَا مَنْ بَعَثَنَا مِنْ مَرْقَدِنَا هَذَا مَا وَعَدَ الرَّحْمَنُ وَصَدَقَ الْمُرْسَلُونَ (52) إِنْ كَانَتْ إِلَّا صَيْحَةً وَاحِدَةً فَإِذَا هُمْ جَمِيعٌ لَدَيْنَا مُحْضَرُونَ (53) فَالْيَوْمَ لَا تُظْلَمُ نَفْسٌ شَيْئًا وَلَا تُجْزَوْنَ إِلَّا مَا كُنْتُمْ تَعْمَلُونَ (54) إِنَّ أَصْحَابَ الْجَنَّةِ الْيَوْمَ فِي شُغُلٍ فَاكِهُونَ (55) هُمْ وَأَزْوَاجُهُمْ فِي ظِلَالٍ عَلَى الْأَرَائِكِ مُتَّكِئُونَ (56) لَهُمْ فِيهَا فَاكِهَةٌ وَلَهُمْ مَا يَدَّعُونَ (57) سَلَامٌ قَوْلًا مِنْ رَبٍّ رَحِيمٍ (58) وَامْتَازُوا الْيَوْمَ أَيُّهَا الْمُجْرِمُونَ (59) أَلَمْ أَعْهَدْ إِلَيْكُمْ يَا بَنِي آدَمَ أَنْ لَا تَعْبُدُوا الشَّيْطَانَ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ (60) وَأَنِ اعْبُدُونِي هَذَا صِرَاطٌ مُسْتَقِيمٌ (61) وَلَقَدْ أَضَلَّ مِنْكُمْ جِبِلًّا كَثِيرًا أَفَلَمْ تَكُونُوا تَعْقِلُونَ (62) هَذِهِ جَهَنَّمُ الَّتِي كُنْتُمْ تُوعَدُونَ (63) اصْلَوْهَا الْيَوْمَ بِمَا كُنْتُمْ تَكْفُرُونَ (64) الْيَوْمَ نَخْتِمُ عَلَى أَفْوَاهِهِمْ وَتُكَلِّمُنَا أَيْدِيهِمْ وَتَشْهَدُ أَرْجُلُهُمْ بِمَا كَانُوا يَكْسِبُونَ (65) وَلَوْ نَشَاءُ لَطَمَسْنَا عَلَى أَعْيُنِهِمْ فَاسْتَبَقُوا الصِّرَاطَ فَأَنَّى يُبْصِرُونَ (66) وَلَوْ نَشَاءُ لَمَسَخْنَاهُمْ عَلَى مَكَانَتِهِمْ فَمَا اسْتَطَاعُوا مُضِيًّا وَلَا يَرْجِعُونَ (67)
[سورة يس(52-67)]
ពួកគេបាននិយាយគ្នាថាៈ ឱវិនាសអន្ដរាយហើយពួកយើង! តើអ្នកណាបានបពោ្ចញពួកយើងពីកន្លែងដេក(ផ្នូរ)របស់ពួកយើង? (សម្រែកមួយបានឆ្លើយតបមកថា) នេះគឺជាអ្វីដែលម្ចាស់មហា សប្បុរសបានសន្យា និងអ្វីដែលអ្នកនាំសារបានបញ្ជាក់ប្រាប់។ [អាយ៉ះទី (52)]
ការវិនាសរបស់ពួកគេគ្មានអ្វីក្រៅពីសម្រែកមួយយ៉ាង ខ្លាំងនោះឡើយ ស្រាប់តែនៅពេលនោះ ពួកគេទាំងអស់នឹងត្រូវគេ ប្រមូលមកកាន់យើង។ [អាយ៉ះទី (53)]
ដូចេ្នះ នៅថ្ងៃនេះគេមិនបំពានលើអ្នកណាម្នាក់ឡើយ សូម្បីតែបន្ដិចក៏ដោយ។ ហើយពួកអ្នកក៏មិនត្រូវគេតបស្នងដែរ លើកលែងតែអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ដប៉ុណ្ណោះ។ [អាយ៉ះទី (54)]
ពិតប្រាកដណាស់ បណ្ដាអ្នកដែលនៅក្នុងឋានសួគ៌នៅថ្ងៃ នោះ ពួកគេរវល់នឹងភាពសប្បាយរីករាយ។ [អាយ៉ះទី (55)]
ពួកគេនិងភរិយារបស់ពួកគេអង្គុយផ្អែកខ្លួនលើគ្រែដ៏ ប្រណីតក្រោមម្លប់។ [អាយ៉ះទី (56)]
នៅក្នុងឋានសួគ៌នោះ មានផ្លែឈើគ្រប់ប្រភេទសម្រាប់ ពួកគេ ហើយពួកគេទទួលបាននូវអ្វីៗដែលពួកគេសុំ។ [អាយ៉ះទី (57)]
សាឡាម ជាបន្ទូលស្វាគមន៍ពីម្ចាស់ដែលមហាអាណិត ស្រឡាញ់។ [អាយ៉ះទី (58)]
ឱពួកដែលប្រព្រឹត្ដអំពើបាប! នៅថ្ងៃនេះ ចូរពួកអ្នកចៀស ឱ្យឆ្ងាយ(ពីបណ្ដាអ្នកដែលមានជំនឿ)។ [អាយ៉ះទី (59)]
ឱកូនចៅអាដាំ! តើយើងមិនបានបញ្ជាពួកអ្នកកុំឱ្យគោរពសក្ការៈចំពោះស្ហៃតនទេឬ? ពិតប្រាកដណាស់ វាគឺជាសត្រូវរបស់ ពួកអ្នកយ៉ាងច្បាស់លាស់។ [អាយ៉ះទី (60)]
ហើយពួកអ្នកត្រូវគោរពសក្ការៈមកចំពោះយើង។ នេះ ហើយជាមាគ៌ាដ៏ត្រឹមត្រូវ។ [អាយ៉ះទី (61)]
ហើយជាការពិតណាស់ វា(ស្ហៃតន)បានធ្វើឱ្យវងេ្វងមួយ ចំនួនធំក្នុងចំណោមពួកអ្នក។ ដូចេ្នះ តើពួកអ្នកមិនបានពិចារណា ទេឬ? [អាយ៉ះទី (62)]
នេះគឺជានរកជើហាន់ណាំដែលពួកអ្នកធ្លាប់ត្រូវបានគេ សន្យា។ [អាយ៉ះទី (63)]
ចូរពួកអ្នកចូលទៅក្នុងវា(នរក)ចុះនៅថ្ងៃនេះដោយសារ តែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។ [អាយ៉ះទី (64)]
នៅថ្ងៃនេះ(ថ្ងៃជំនុំជំរះ)យើងនឹងបោះត្រាភ្ជិតលើមាត់ របស់ពួកគេ។ ហើយដៃរបស់ពួកគេនឹងនិយាយមកកាន់យើង ព្រម ទាំងជើងរបស់ពួកគេនឹងធ្វើសាក្សីចំពោះអ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ដ។ [អាយ៉ះទី (65)]
ហើយប្រសិនបើយីងមានចេតនា យើងពិតជានឹងធ្វើឱ្យ ភ្នែករបស់ពួកគេងងឹត ហើយពួកគេដណ្ដើមគ្នារកផ្លូវរៀងៗខ្លួន។ ដូចេ្នះ តើពួកគេអាចមើលឃើញយ៉ាងដូចមេ្ដច? [អាយ៉ះទី (66)]
ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបពា្ឈប់ ចលនារបស់ពួកគេឱ្យនៅនឹងមួយកន្លែង(ប្រព្រឹត្ដអំពើអាក្រក់)របស់ ពួកគេ។ ហើយពួកគេមិនអាចធ្វើដំណើរទៅមុខរួច និងមិនអាច ត្រឡប់មកក្រោយវិញបានឡើយ។ [អាយ៉ះទី (67)]
وَيَوْمَ يَعَضُّ الظَّالِمُ عَلَىٰ يَدَيْهِ يَقُولُ يَا لَيْتَنِي اتَّخَذْتُ مَعَ الرَّسُولِ سَبِيلًا
[سورة الفرقان(27)]
ហើយ(ចូរចងចាំ)នៅថ្ងៃដែលអ្នកបំពានខាំដៃទាំងពីរ របស់គេ(ព្រោះសោកស្ដាយពីកំហុសរបស់ខ្លួន)ដោយនិយាយថាៈ ឱខ្លួនខ្ញុំអើយ! ខ្ញុំគួរតែបានជ្រើសរើសផ្លូវដែលត្រឹមត្រូវជាមួយនឹង អ្នកនាំសារ។
وَيَوْمَ يُنْفَخُ فِي الصُّورِ فَفَزِعَ مَنْ فِي السَّمَاوَاتِ وَمَنْ فِي الْأَرْضِ إِلَّا مَنْ شَاءَ اللَّهُ ۚ وَكُلٌّ أَتَوْهُ دَاخِرِينَ . وَتَرَى الْجِبَالَ تَحْسَبُهَا جَامِدَةً وَهِيَ تَمُرُّ مَرَّ السَّحَابِ ۚ صُنْعَ اللَّهِ الَّذِي أَتْقَنَ كُلَّ شَيْءٍ ۚ إِنَّهُ خَبِيرٌ بِمَا تَفْعَلُونَ
[سورة النمل(87-88)]
ហើយ(ចូរចងចាំ)នៅថ្ងៃដែលគេផ្លុំត្រែ និងបានធ្វើឱ្យអ្នក ដែលនៅលើមេឃជាច្រើនជាន់ និងផែនដីភ័យរន្ធត់ លើកលែងតែ អ្នកណាដែលអល់ឡោះមានចេតនា(មិនឱ្យភ័យរន្ធត់)ប៉ុណ្ណោះ។ ហើយរាល់អ្វីៗទាំងអស់នឹងមកជួបទ្រង់ដោយឱនលំទោន។
ហើយ(នៅថ្ងៃនោះ)អ្នកនឹងឃើញភ្នំនានាដែលអ្នកគិតថា វានៅនឹងថ្កល់មួយកន្លែង ខណៈដែលវារសាត់ ដូចជាដុំពពករសាត់ ដែរ។ (នេះ)ជាកិច្ចការរបស់អល់ឡោះដែលទ្រង់បានបង្កើតអ្វីៗ គ្រប់យ៉ាងដ៏ល្អឥតខ្ចោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែល ពួកអ្នកធ្វើ។ [អាយ៉ះទី (87-88)]
وَيَوْمَ تَقُومُ السَّاعَةُ يُبْلِسُ الْمُجْرِمُونَ
[سورة الروم(12)]
ហើយនៅថ្ងៃបរលោកមកដល់ ពួកដែលប្រព្រឹត្ដអំពើ អាក្រក់នឹងអស់សង្ឃឹមយ៉ាងខ្លាំង។
وَيَوْمَ تَقُومُ السَّاعَةُ يَوْمَئِذٍ يَتَفَرَّقُونَ ۱۴ فَأَمَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فَهُمْ فِي رَوْضَةٍ يُحْبَرُونَ .۱۵ .وَأَمَّا الَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا وَلِقَاءِ الْآخِرَةِ فَأُولَٰئِكَ فِي الْعَذَابِ مُحْضَرُونَ
[سورة الروم(16-14)]
ហើយនៅថ្ងៃបរលោកមកដល់ នៅថ្ងៃនោះពួកគេបែកចេញ ពីគ្នា(អ្នកមានជំនឿ និងអ្នកគ្មានជំនឿ)។ [អាយ៉ះទី (14)]
រីឯបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អគឺពួកគេ នឹងស្ថិតក្នុងសួនមួយដែលពួកគេសប្បាយរីករាយ(ឋានសួគ៌)។ [អាយ៉ះទី (15)]
ហើយចំណែកឯអ្នកដែលគ្មានជំនឿ និងបានបដិសេធនឹង អាយ៉ាត់ៗរបស់យើង ហើយនិងបានបដិសេធនឹងការជួបនៃថ្ងៃ បរលោក ពួកទាំងនោះនឹងស្ថិតនៅក្នុងទារុណកម្ម។ [អាយ៉ះទី (16)]
فَيَوْمَئِذٍ لَا يَنْفَعُ الَّذِينَ ظَلَمُوا مَعْذِرَتُهُمْ وَلَا هُمْ يُسْتَعْتَبُونَ.
[سورة الروم(57)]
ហើយនៅថ្ងៃនោះ ពួកដែលបានបំពានការដោះសាររបស់ ពួកគេគឺគ្មានផលប្រយោជន៍អ្វីឡើយ ហើយពួកគេក៏មិនត្រូវគេ ទាមទារឱ្យត្រឡប់ទៅ
សារភាពទោសកំហុសវិញដែរ។
يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمْ وَاخْشَوْا يَوْمًا لَا يَجْزِي وَالِدٌ عَنْ وَلَدِهِ وَلَا مَوْلُودٌ هُوَ جَازٍ عَنْ وَالِدِهِ شَيْئًا ۚ إِنَّ وَعْدَ اللَّهِ حَقٌّ ۖ فَلَا تَغُرَّنَّكُمُ الْحَيَاةُ الدُّنْيَا وَلَا يَغُرَّنَّكُمْ بِاللَّهِ الْغَرُورُ
[سورة لقمان(33)]
ឱមនុស្សលោក! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក និងខ្លាចថ្ងៃមួយដែលឪពុកមិនអាចជួយកូនរបស់គេ ហើយកូនមិន អាចជួយអ្វីដល់ឪពុករបស់គេបាន។ ពិតប្រាកដណាស់ ការសន្យា របស់អល់ឡោះគឺជាការពិត។ ដូចេ្នះ ចូរកុំឱ្យជីវិតលោកិយបោក ប្រាស់ពួកអ្នក និងកុំឱ្យពួកបោកប្រាស់(ស្ហៃតន ជិន និងមនុស្ស) បោកប្រាស់ពួកអ្នកប្រឆាំងនឹងអល់ឡោះឱ្យសោះ។
وَلَوْ تَرَىٰ إِذِ الْمُجْرِمُونَ نَاكِسُو رُءُوسِهِمْ عِنْدَ رَبِّهِمْ رَبَّنَا أَبْصَرْنَا وَسَمِعْنَا فَارْجِعْنَا نَعْمَلْ صَالِحًا إِنَّا مُوقِنُونَ.
[سورة السجدة(12)]
ហើយ(គួរឱ្យរន្ធត់ជាទីបំផុត) ប្រសិនបើអ្នកឃើញនៅ ពេលដែលពួកធ្វើអំពើអាក្រក់ឱនក្បាលរបស់ពួកគេនៅចំពោះមុខ ម្ចាស់របស់ពួកគេ(ដោយនិយាយថា) ឱម្ចាស់របស់ពួកយើង! ពួក យើងបានឃើញ និងបានឮហើយ ដូចេ្នះសូមទ្រង់មេត្ដាបញ្ជូនពួក យើងឱ្យវិលត្រឡប់ទៅ(លោកិយ)វិញផង ពួកយើងនឹងធ្វើអំពើ ល្អត្រឹមត្រូវ។ ពិតប្រាកដណាស់ ពួកយើងជាអ្នកជឿជាក់បំផុត។
يَوْمَ لَا يُغْنِي مَوْلًى عَنْ مَوْلًى شَيْئًا وَلَا هُمْ يُنْصَرُونَ
[سورة الدخان(41)]
គឺជាថ្ងៃដែលញាតិសន្ដានមិនអាចជួយអ្វីដល់គ្នាបានឡើយ ហើយ
ពួកគេក៏មិនត្រូវបានគេជួយដែរ។
يَوْمَ تَكُونُ السَّمَاءُ كَالْمُهْلِ (8) وَتَكُونُ الْجِبَالُ كَالْعِهْنِ (9) وَلَا يَسْأَلُ حَمِيمٌ حَمِيمًا (10) يُبَصَّرُونَهُمْ يَوَدُّ الْمُجْرِمُ لَوْ يَفْتَدِي مِنْ عَذَابِ يَوْمِئِذٍ بِبَنِيهِ (11) وَصَاحِبَتِهِ وَأَخِيهِ (12) وَفَصِيلَتِهِ الَّتِي تُؤْوِيهِ (13) وَمَنْ فِي الْأَرْضِ جَمِيعًا ثُمَّ يُنْجِيهِ (14) كَلَّا إِنَّهَا لَظَى (15) نَزَّاعَةً لِلشَّوَى (16) تَدْعُو مَنْ أَدْبَرَ وَتَوَلَّى (17) وَجَمَعَ فَأَوْعَى (18)
[8-18(سورة معارج)]
នៅថ្ងៃដែលមេឃនឹងក្លាយដូចជាលោហធាតុកំពុងរលាយ។ [អាយ៉ះទី (8)]
ហើយភ្នំក៏ក្លាយដូចជារោមសត្វប៉ើងព្រោងព្រាត។ [អាយ៉ះទី (9)]
(នៅថ្ងៃនោះ)គ្មានមិត្ដភកិ្ដណាសួរសុខទុក្ខមិត្ដភកិ្ដណាឡើយ [អាយ៉ះទី (10)]
وَنُفِخَ فِي الصُّورِ فَصَعِقَ مَن فِي السَّمَاوَاتِ وَمَن فِي الأَرْضِ إِلاَّ مَن شَاء اللَّهُ ثُمَّ نُفِخَ فِيهِ أُخْرَى فَإِذَا هُم قِيَامٌ يَنظُرُونَ(68)
وَأَشْرَقَتِ الأَرْضُ بِنُورِ رَبِّهَا وَوُضِعَ الْكِتَابُ وَجِيءَ بِالنَّبِيِّينَ وَالشُّهَدَاء وَقُضِيَ بَيْنَهُم بِالْحَقِّ وَهُمْ لا يُظْلَمُونَ(69)
وَوُفِّيَتْ كُلُّ نَفْسٍ مَّا عَمِلَتْ وَهُوَ أَعْلَمُ بِمَا يَفْعَلُونَ(70)
وَسِيقَ الَّذِينَ كَفَرُوا إِلَى جَهَنَّمَ زُمَرًا حَتَّى إِذَا جَاؤُوهَا فُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا أَلَمْ يَأْتِكُمْ رُسُلٌ مِّنكُمْ يَتْلُونَ عَلَيْكُمْ آيَاتِ رَبِّكُمْ وَيُنذِرُونَكُمْ لِقَاء يَوْمِكُمْ هَذَا قَالُوا بَلَى وَلَكِنْ حَقَّتْ كَلِمَةُ الْعَذَابِ عَلَى الْكَافِرِينَ(71)
قِيلَ ادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا فَبِئْسَ مَثْوَى الْمُتَكَبِّرِينَ(72)
وَسِيقَ الَّذِينَ اتَّقَوْا رَبَّهُمْ إِلَى الْجَنَّةِ زُمَرًا حَتَّى إِذَا جَاؤُوهَا وَفُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا سَلامٌ عَلَيْكُمْ طِبْتُمْ فَادْخُلُوهَا خَالِدِينَ(73)
[(سورة الزمر)68-73]
ហើយគេបានផ្លុំត្រែ ពេលនោះអ្នកដែលនៅលើមេឃជា ច្រើនជាន់ និងអ្នកដែលនៅលើផែនដីបានស្លាប់ទាំងអស់ លើកលែង តែអ្នកណាដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ បន្ទាប់មកគេបាន ផ្លុំវាម្ដងទៀត ពេលនោះពួកគេស្រាប់តែក្រោកឈររង់ចាំមើល (ការកាត់សេចក្ដី)។ [អាយ៉ះទី (68)]
ហើយផែនដីបានបំភ្លឺដោយពន្លឺនៃម្ចាស់របស់វា។ ហើយ សៀវភៅកំណត់ហេតុត្រូវបានគេចែកឱ្យ(រៀងៗខ្លួន)។ ហើយគេ បាននាំមកនូវបណ្ដាណាពីនិងបណ្ដាសាក្សី។ រួចគេក៏បានកាត់សេចក្ដី រវាងពួកគេដោយយុត្ដិធម៌ ដោយពួកគេមិនត្រូវគេបំពានឡើយ។ [អាយ៉ះទី (69)]
ហើយបុគ្គលគ្រប់រូបត្រូវបានគេផ្ដល់ឱ្យយ៉ាងពេញលេញ នូវអ្វីដែលគេបានប្រព្រឹត្ដ ដោយទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។ [អាយ៉ះទី (70)]
ហើយពួកដែលគ្មានជំនឿត្រូវបានគេកៀងទៅកាន់នរក ជើហាន់ណាំទាំងហ្វូងៗ។ លុះនៅពេលដែលពួកគេបានមកដល់ នរកនោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នកយាម ទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ តើបណ្ដាអ្នកនាំសារ ក្នុងចំណោមពួកអ្នកមិនបានមកដល់ពួកអ្នកដោយពួកគេសូត្រឱ្យ ពួកអ្នកស្ដាប់នូវអាយ៉ាត់ៗនៃម្ចាស់របស់ពួកអ្នក ហើយពួកគេដាស់ តឿនព្រមានចំពោះការជួបនៃថ្ងៃរបស់ពួកអ្នកនេះទេឬ? ពួកគេ បាននិយាយថាៈ ពិតមែនហើយ។ ក៏ប៉ុន្ដែពាក្យសំដីដាក់ទារុណកម្ម បានកំណត់ធ្លាក់ទៅលើពួកដែលគ្មានជំនឿ។ [អាយ៉ះទី (71)]
មានគេនិយាយថាៈ ចូរពួកអ្នកចូលតាមទ្វារនានារបស់ នរកជើហាន់ណាំ ដោយពួកអ្នកនឹងស្ថិតនៅក្នុងនោះជាអមតៈចុះ។ ហើយកន្លែងរបស់ពួកដែលក្រអឺតក្រទមគឺអាក្រក់បំផុត។ [អាយ៉ះទី (72)]
ហើយបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេត្រូវបាន គេនាំទៅកាន់ឋានសួគ៌ជាក្រុមៗ។ លុះនៅពេលដែលពួកគេបានមក ដល់ឋានសួគ៌នោះ គេក៏បានបើកទ្វារទាំងឡាយរបស់វា។ ហើយអ្នក យាមទ្វាររបស់វាបាននិយាយទៅកាន់ពួកគេថាៈ សូមសុខសន្ដិភាព កើតមានចំពោះពួកអ្នក ពួកអ្នកមានសុភមង្គលហើយ ដូចេ្នះចូរពួក អ្នកចូលទៅក្នុងឋានសួគ៌ដោយរស់នៅជាអមតៈចុះ។ [អាយ៉ះទី (73)]
No comments:
Post a Comment