Sunday, February 5, 2023

តើមនុស្សរស់នៅក្នុងឋាននរក ដោយសភាព ដូចម្ដេច ?...

 




ចម្លើយ

الَّذِي يَصْلَى النَّارَ الْكُبْرَىٰ 

ثُمَّ لَا يَمُوتُ فِيهَا وَلَا يَحْيَىٰ

[سورة الأعلى(12-13)]


គឺជាអ្នកដែលនឹងត្រូវចូលទៅក្នុងភើ្លងនរកយ៉ាងធំធេង។[អាយ៉ះទី (12)]

បន្ទាប់មកគេមិនអាចស្លាប់ ហើយក៏មិនអាចរស់ដោយ ងាយស្រួលដែរនៅក្នុងនរកនោះ។ [អាយ៉ះទី (13)]


فَمِنْهُمْ مَنْ آمَنَ بِهِ وَمِنْهُمْ مَنْ صَدَّ عَنْهُ ۚ وَكَفَىٰ بِجَهَنَّمَ سَعِيرًا.

إِنَّ الَّذِينَ كَفَرُوا بِآيَاتِنَا سَوْفَ نُصْلِيهِمْ نَارًا كُلَّمَا نَضِجَتْ جُلُودُهُمْ بَدَّلْنَاهُمْ جُلُودًا غَيْرَهَا لِيَذُوقُوا الْعَذَابَ ۗ إِنَّ اللَّهَ كَانَ عَزِيزًا حَكِيمًا

[سورة النساء(55-56)]


ដូចេ្នះក្នុងចំណោមពួកគេមានអ្នកខ្លះបានជឿនឹងគាត់ (មូហាំម៉ាត់) និងអ្នកខ្លះទៀតបានងាកចេញពីគាត់។ គ្រប់គ្រាន់ ហើយ(សម្រាប់ពួកគេ)នរកជើហាន់ណាំដែលឆេះសន្ធោសន្ធៅ។ [អាយ៉ះទី (56)]


ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងបន្ទូលរបស់យើង យើងនឹងបញ្ចូលពួកគេទៅក្នុងភ្លើងនរក។ រាល់ពេលដែលស្បែក របស់ពួកគេបានឆេះខ្លោចអស់ យើងក៏បានប្តូរស្បែកផេ្សងទៀតឱ្យ ពួកគេ ដើម្បីឱ្យពួកគេទទួលរសជាតិទារុណកម្ម។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។ [អាយ៉ះទី (56)]


﴿هَٰذَانِ خَصْمَانِ اخْتَصَمُوا فِي رَبِّهِمْ ۖ 

 فَالَّذِينَ كَفَرُوا قُطِّعَتْ لَهُمْ ثِيَابٌ مِّن نَّارٍ يُصَبُّ مِن فَوْقِ رُؤُوسِهِمُ الْحَمِيمُ. ۱۹


يُصْهَرُ بِهِ مَا فِي بُطُونِهِمْ وَالْجُلُودُ  ۲۰


وَلَهُم مَّقَامِعُ مِنْ حَدِيدٍ. ۲۱


كُلَّمَا أَرَادُوا أَن يَخْرُجُوا مِنْهَا مِنْ غَمٍّ أُعِيدُوا فِيهَا وَذُوقُوا عَذَابَ الْحَرِيقِ. ۲۲


إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الأَنْهَارُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍ وَلُؤْلُؤًا وَلِبَاسُهُمْ فِيهَا حَرِيرٌ.  ۲۳


وَهُدُوا إِلَى الطَّيِّبِ مِنَ الْقَوْلِ وَهُدُوا إِلَى صِرَاطِ الْحَمِيدِ  ۲۴


إِنَّ الَّذِينَ كَفَرُوا وَيَصُدُّونَ عَن سَبِيلِ اللَّهِ وَالْمَسْجِدِ الْحَرَامِ الَّذِي جَعَلْنَاهُ لِلنَّاسِ سَوَاء الْعَاكِفُ فِيهِ وَالْبَادِ وَمَن يُرِدْ فِيهِ بِإِلْحَادٍ بِظُلْمٍ نُذِقْهُ مِنْ عَذَابٍ أَلِيمٍ  ۲۵ 


وَإِذْ بَوَّأْنَا لِإِبْرَاهِيمَ مَكَانَ الْبَيْتِ أَن لّا تُشْرِكْ بِي شَيْئًا وَطَهِّرْ بَيْتِيَ لِلطَّائِفِينَ وَالْقَائِمِينَ وَالرُّكَّعِ السُّجُودِ. ۲۶

[سورة الحج(19-26)]


ក្រុមជម្លោះទាំងពីរ(អ្នកមានជំនឿ និងគ្មានជំនឿ)នេះបាន ឈ្លោះទាស់ទែងគ្នាក្នុងរឿងម្ចាស់របស់ពួកគេ។ ហើយពួកដែលគ្មាន ជំនឿ គឺត្រូវបានគេកាត់សំលៀកបំពាក់ពីភ្លើងនរកឱ្យពួកគេ រួចគេ ចាក់ទឹកពុះលើក្បាលពួកគេ។[អាយ៉ះទី (19)]


អ្វីៗដែលនៅក្នុងពោះរបស់ពួកគេ និងស្បែកគឺនឹងត្រូវ រលាយដោយសារទឹកពុះនោះ។ [អាយ៉ះទី(20)]


ហើយរំពាត់ធ្វើអំពីដែកគឺសម្រាប់(ធ្វើទារុណកម្ម)ពួកគេ។ [អាយ៉ះទី(21)]


រាល់ពេលដែលពួកគេព្យាយាមចង់ចាកចេញពីវា(ភ្លើង នរក)ដោយសារភាពឈឺចាប់នោះ ពួកគេត្រូវគេរុញត្រឡប់ទៅក្នុង វាវិញ។ ហើយ(មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្ស នូវទារុណកម្មនៃភ្លើងឆាបឆេះនេះចុះ។ [អាយ៉ះទី(22)]


ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកដែលមាន ជំនឿនិងបានសាងអំពើល្អទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរ កាត់ពីក្រោមវា ដោយគេតុបតែងលំអឱ្យពួកគេនៅក្នុងនោះជាមួយ នឹងកងដៃកងជើងធ្វើពីមាសនិងគជ់ខ្យង។ ហើយសំលៀកបំពាក់ របស់ពួកគេនៅក្នុងនោះគឺក្រណាត់សូត្រ។ [អាយ៉ះទី(23)]


ហើយពួកគេត្រូវបានគេចង្អុលបង្ហាញ(នៅក្នុងលោកិយ) ទៅរកពាក្យសំដីដែលល្អៗ(ឡាអ៊ីឡាហាអ៊ិលឡល់ឡោះ ការរំលឹក ឈ្មោះអល់ឡោះ ការសូត្រគម្ពីរគួរអាន...)។ ហើយពួកគេត្រូវ បានគេចង្អុលបង្ហាញទៅរកមាគ៌ារបស់ទ្រង់ដែលជាទីកោតសរសើរ (សាសនាអ៊ីស្លាម)។ [អាយ៉ះទី(24)]


ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង ហើយរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ និងម៉ាស្ជីទិលហារ៉មដែលយើងបាន បង្កើតវាសម្រាប់មនុស្សលោកទូទៅ(ក្នុងការគោរពសក្ការៈ) ទោះបីអ្នករស់នៅទីនោះ ឬអ្នកមកពីក្រៅ(ពួកគេនឹងទទួលទារុណកម្ម ដ៏សែនឈឺចាប់)។ ហើយអ្នកណាដែលមានបំណងប្រព្រឹត្ដអំពើ អាក្រក់ទាំងបំពាននៅទីនោះ យើងនឹងឱ្យគេភ្លក្សទារុណកម្មដ៏សែន ឈឺចាប់ជាមិនខាន។ [អាយ៉ះទី(25)]


ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបង្ហាញកន្លែង សាងសង់ផ្ទះ(កាក់ហ្ពះ)ដល់អ៊ីព្រហ៊ីម(យើងបានមានបន្ទូលថា)ចូរ អ្នកកុំប្រព្រឹត្ដអំពើស្ហ៊ីរិកមកចំពោះយើងឱ្យសោះ ហើយអ្នកត្រូវ សំអាតផ្ទះរបស់យើងទុកសម្រាប់បណ្ដាអ្នកដែលតវ៉ាហ្វ និងបណ្ដា អ្នកដែលឈរ(ថ្វាយបង្គំ) ហើយនិងបណ្ដាអ្នកដែលរូកុស៊ូជូត។ [អាយ៉ះទី(26)]


وَالَّذِينَ كَفَرُوا لَهُمْ نَارُ جَهَنَّمَ لَا يُقْضَىٰ عَلَيْهِمْ فَيَمُوتُوا وَلَا يُخَفَّفُ عَنْهُمْ مِنْ عَذَابِهَا ۚ كَذَٰلِكَ نَجْزِي كُلَّ كَفُورٍ  ۳۶


وَهُمْ يَصْطَرِخُونَ فِيهَا رَبَّنَا أَخْرِجْنَا نَعْمَلْ صَالِحًا غَيْرَ الَّذِي كُنَّا نَعْمَلُ ۚ أَوَلَمْ نُعَمِّرْكُمْ مَا يَتَذَكَّرُ فِيهِ مَنْ تَذَكَّرَ وَجَاءَكُمُ النَّذِيرُ ۖ فَذُوقُوا فَمَا لِلظَّالِمِينَ مِنْ نَصِيرٍ   ۳۷

[سورة فاطر(36-37)]


រីឯពួកដែលប្រឆាំង សម្រាប់ពួកគេគឺនរកជើហាន់ណាំ ដោយពួកគេមិនត្រូវគេកំណត់ឱ្យស្លាប់ ជាហេតុធ្វើឱ្យពួកគេអាច សម្រាកបានឡើយ។ តែពួកគេមិនត្រូវគេសម្រាលពីទារុណកម្មនៃ នរកឡើយ។ ដូច្នោះដែរ យើងតបស្នងចំពោះរាល់ៗពួកដែល ប្រឆាំង។[អាយ៉ះទី(36)]


ដោយពួកគេយំស្រែកនៅក្នុងវា(នរក)ថាៈ ឱម្ចាស់របស់ ពួកយើង! សូមទ្រង់មេត្ដាបពោ្ចញពួកយើង ដើម្បីពួកយើងនឹង សាងអំពើល្អក្រៅពីអ្វីដែលពួកយើងធ្លាប់បានប្រព្រឹត្ដកន្លងមកផង។ (អល់ឡោះបានតបវិញថា) តើយើងមិនបានពន្យារអាយុរបស់ពួក អ្នកគ្រប់គ្រាន់ ដើម្បីធ្វើការពិចារណាក្នុងវា(រយៈពេលនៅរស់) ចំពោះអ្នកដែលចង់ពិចារណាទេឬ? ហើយអ្នកដាស់តឿនព្រមាន ក៏ បានមកដល់ពួកអ្នកដែរ។ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិ(ទារុណ- កម្ម)ចុះ។ ហើយពួកដែលបំពានគ្មានអ្នកណាជួយឡើយ។ [អាយ៉ះទី(37)]






No comments:

Post a Comment

គីយ៉ាម៉ាត់

  តើ ថ្ងៃគីយ៉ាម៉ាត់ ជាថ្ងៃអ្វី?.... តើថ្ងៃគីយ៉ាម៉ាត់ មិនបានកំណត់ សញ្ញាជាក់លាក់ទេឬ?. តើអ្នកដែលមិនជឿលើ ថ្ងៃគីយ៉ាម៉ាត់ តើនឹងទទួល លទ្ធផលបែបណា?.....