لِيُدْخِلَ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَيُكَفِّرَ عَنْهُمْ سَيِّئَاتِهِمْ ۚ وَكَانَ ذَٰلِكَ عِنْدَ اللَّهِ فَوْزًا عَظِيمًا
وَيُعَذِّبَ الْمُنَافِقِينَ وَالْمُنَافِقَاتِ وَالْمُشْرِكِينَ وَالْمُشْرِكَاتِ الظَّانِّينَ بِاللَّهِ ظَنَّ السَّوْءِ ۚ عَلَيْهِمْ دَائِرَةُ السَّوْءِ ۖ وَغَضِبَ اللَّهُ عَلَيْهِمْ وَلَعَنَهُمْ وَأَعَدَّ لَهُمْ جَهَنَّمَ ۖ وَسَاءَتْ مَصِيرًا
[سورة الفتح(5-6)]
ដើម្បីទ្រង់នឹងបញ្ចូលបណ្ដាអ្នកដែលមានជំនឿទាំងប្រុស ទាំងស្រីទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវាដោយ ពួកគេរស់នៅក្នុងនោះជាអមតៈ និងដើម្បីទ្រង់លុបបំបាត់នូវបាបកម្ម ទាំងឡាយរបស់ពួកគេ។ ហើយរឿងនោះ គឺជាជោគជ័យមួយដ៏ធំ ធេងពីអល់ឡោះ។
ហើយដើម្បីទ្រង់ធ្វើទារុណកម្មចំពោះពួកពុតត្បុតទាំងប្រុស ទាំងស្រី និងពួកមូស្ហរីគីនទាំង ប្រុស ទាំងស្រីដែលពួកគេគិតអាក្រក់ ចំពោះ អល់ឡោះ។ អំពើអាក្រក់ទាំងនោះនឹងធ្លាក់ ទៅលើពួកគេ វិញ។ ហើយអល់ឡោះខឹង សម្បាយ៉ាងខ្លាំងចំពោះពួកគេ និងបាន ដាក់ បណ្ដាសា ពួកគេ ថែមទាំងបានរៀបចំនរក ជើហាន់ណាំសម្រាប់ ពួកគេ ហើយវាជាកន្លែង វិលត្រឡប់ដ៏អាក្រក់បំផុត។
﴿لِيُعَذِّبَ اللَّهُ الْمُنَافِقِينَ وَالْمُنَافِقَاتِ وَالْمُشْرِكِينَ وَالْمُشْرِكَاتِ وَيَتُوبَ اللَّهُ عَلَى الْمُؤْمِنِينَ وَالْمُؤْمِنَاتِ ۗ وَكَانَ اللَّهُ غَفُورًا رَحِيمًا﴾
[سورة الأحزاب(73)]
ដើម្បីអល់ឡោះនឹងធ្វើទារុណកម្មពួកពុតត្បុតទាំងប្រុស ទាំងស្រី និងពួកមូស្ហរីគីនទាំងប្រុសទាំងស្រី។ ហើយអល់ឡោះនឹង ទទួលយកនូវការសារភាពកំហុសពីបណ្ដាអ្នកដែលមានជំនឿទាំង ប្រុសទាំងស្រី។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
﴿يَوْمَ تَرَى الْمُؤْمِنِينَ وَالْمُؤْمِنَاتِ يَسْعَىٰ نُورُهُمْ بَيْنَ أَيْدِيهِمْ وَبِأَيْمَانِهِمْ بُشْرَاكُمُ الْيَوْمَ جَنَّاتٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ﴾
﴿يَوْمَ يَقُولُ الْمُنَافِقُونَ وَالْمُنَافِقَاتُ لِلَّذِينَ آمَنُوا انْظُرُونَا نَقْتَبِسْ مِنْ نُورِكُمْ قِيلَ ارْجِعُوا وَرَاءَكُمْ فَالْتَمِسُوا نُورًا فَضُرِبَ بَيْنَهُمْ بِسُورٍ لَهُ بَابٌ بَاطِنُهُ فِيهِ الرَّحْمَةُ وَظَاهِرُهُ مِنْ قِبَلِهِ الْعَذَابُ﴾
[سورة الحديد(12-13)]
នៅថ្ងៃដែលអ្នក(មូហាំម៉ាត់)ឃើញបណ្ដាអ្នកមានជំនឿ ប្រុស និងបណ្ដាអ្នកមានជំនឿស្រី ខណៈដែលពន្លឺពួកគេភ្លឺចែងចាំង នៅពីមុខពួកគេ និងនៅខាងស្ដាំពួកគេ(មានគេនិយាយទៅកាន់ ពួកគេថា) ភាពរីករាយរបស់ពួកអ្នកនៅថ្ងៃនេះ គឺឋានសួគ៌ៗដែល មានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកអ្នកនៅក្នុងនោះជា អមតៈ។ នោះគឺជាជោគជ័យដ៏ធំធេង។
នៅថ្ងៃដែលពួកពុតត្បុតប្រុស និងពួកពុតត្បុតស្រីនិយាយ ទៅកាន់បណ្ដាអ្នកដែលមានជំនឿថាៈ សូមពួកអ្នកចាំពួកយើងផង ដើម្បីពួកយើងទទួលបានពន្លឺរបស់ពួកអ្នកខ្លះ។ គេ(ម៉ាឡាអ៊ីកាត់) បានពោលថាៈ ចូរពួកអ្នកត្រឡប់ទៅខាងក្រោយពួកអ្នកវិញ ហើយ ចូរពួកអ្នកស្វែងរកពន្លឺដោយខ្លួនឯងចុះ។ ខណៈនោះគេបានខណ្ឌ រវាងពួកគេ(អ្នកមានជំនឿ និងពួកពុត្បុត)ដោយរបងដែលមានទ្វារ មួយនៅផ្នែកខាងក្នុងវាមានក្ដីអាណិតស្រឡាញ់(ឋានសួគ៌) ហើយ ខាងក្រៅវាវិញគឺមានទារុណកម្ម(នរក)នៅក្បែរនោះ។
No comments:
Post a Comment